ពលរដ្ឋហ្វីលីពីន សម្រុកទៅដកផ្សិតនៅកាណាដា ព្រោះមួយឆ្នាំអាចរកបានជាង ៣ម៉ឺនដុល្លារ

  • 2018-04-22 03:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ហ្វីលីពីន​ត្រូវ​បាន​គេ​មើល​ឃើញ​ស្ទើរ​តែ​គ្រប់​ទីកន្លែង​នៃ​ពិភពលោក ក៏​ព្រោះ​តែ​ការងារ​នៅ​ក្នុង​ប្រទេស​នេះ មាន​ការ​លំបាក និង​ទទួល​បាន​ប្រាក់​ខែ​តិច ទើប​ភាគច្រើន​សម្រេចចិត្ត​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

បុរស​ជនជាតិ​ហ្វីលីពីន មាន​ឈ្មោះ​ថា Suzette Alcaro អតីត​ជំនួយការ​នៅ​ហុងកុង ប៉ុន្តែ​ក្រោយ​មក​បាន​ធ្វើ​ចំណាកស្រុក​ទៅ​កាណាដា បន្ទាប់​ពី​ដឹង​ថា​ការងារ​នៅ​ទី​នោះ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់។ បច្ចុប្បន្ន Alcaro ធ្វើ​ការ​ជា​អ្នក​ដក​ផ្សិត ដោយ​អាច​រក​ចំណូល​បាន​យ៉ាង​ហោច​ណាស់ ២ ៨៨០ ដុល្លារ​ក្នុង​មួយ​ខែ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រទេស​កាណាដា​ត្រូវ​ការ​កម្មករ​ផ្នែក​កសិកម្ម​ជាច្រើន ជា​ពិសេស​អ្នក​ដក​ផ្សិត អ្នក​ប្រមូល​អយស្ទឺ និង អ្នក​កាប់​សាច់​ជា​ដើម។ ឧស្សាហកម្ម​ផ្សិត​នៅ​ប្រទេស​កាណាដា​បច្ចុប្បន្ន​មាន​តម្លៃ ៩០០ លាន​ដុល្លារ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

យ៉ាងណាមិញ Alcaro មិនមែន​ជា​ពលករ​ចំណាក​ស្រុក​ជនជាតិ​ហ្វីលីពីន​តែ​ម្នាក់​នោះ​ទេ។ ប្រជាជន​ហ្វីលីពីន​ជា​ច្រើន​បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ការ​ផ្ដល់​ជូន​របស់​ប្រទេស​មួយ​នេះ។

ផ្ទុយទៅវិញ អ្នក​ដក​ផ្សិត​ត្រូវ​ទទួល​ការ​បណ្ដុះបណ្ដាល និង សិក្ខាសាលា​រយៈពេល ៣ ខែ ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​កាណាដា​ផ្ទាល់​តែម្ដង។ បន្ទាប់​ពី​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល និង ឆែក​ប្រវត្តិរូប​រួចរាល់ អ្នក​ដាក់​ពាក្យ​សុំ​ធ្វើ​ការ​ដែល​ទទួល​បាន​ជោគជ័យ នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​កាណាដា ដើម្បី​ធ្វើ​ការ​ជា​អ្នក​ដក​ផ្សិត​រយៈពេល ២ ឆ្នាំ៕

ចុច​អាន៖

ប្រភព៖ Viral4Real   ប្រែ​សម្រួល៖ សេង ឡុង