២០១៨​​តារា​ចម្រៀង​​ប្រុស​​ស្រី​ ១០​រូប​នេះ​មាន​អាយុ​ប៉ុន្មាន​ហើយ​?

  • 2018-04-22 07:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​បី​ជា​ពេល​នេះតារា​ចម្រៀង​ប្រុសស្រី​ល្បី​ឈ្មោះ​ទាំង​ ១០​រូប​នេះ​មាន​​​អាយុ​ជាង​ ៣០ឆ្នាំ​ទៅ​ហើយ​ក្ដី​ តែ​បើ​និយាយ​ពី​រូប​សម្រស់​វិញ​នៅ​​តែ​ស្រស់​សង្ហា​ ​ស្អាត​ និង​ក្មេង​ជាង​វ័យ​ដដែល។

១/ លោក ព្រាប សុវត្ថិ កើត​នៅ​ថ្ងៃ​ទី​ ២៧ ខែ កុម្ភៈ​ ឆ្នាំ​ ១៩៧៦ បច្ចុប្បន្ន​​កំពូល​តារា​ចម្រៀង​រូប​នេះ​មាន​អាយុ​ ៤២ឆ្នាំ។

២/ លោក ខេមរៈ​ សិរីមន្ត​ កើត​នៅ​​ក្នុង​ឆ្នាំ​១៩៨៦ បើ​គិត​មក​ត្រឹម​ឆ្នាំ​ ២០១៨​នេះ​បង​ប្រុស​ ខេមរៈ ស្រីពៅ រូប​​នេះ​មាន​អាយុ ៣២ឆ្នាំ។

៣/ កំពូល​តារា​ចម្រៀង​ស្រី​​ផលិត​កម្ម​រស្មី​ហង្ស​មាស ឱក សុគន្ធកញ្ញា កើត​ក្នុង​ឆ្នាំ ១៩៨៧ ​​បច្ចុប្បន្ន​នេះ​​ម្ចាស់​បទ​"មួយ​ម៉ាត់​បែក​ពីរ​ម៉ាត់​បែក​" មាន​វ័យ​ ៣១ឆ្នាំ​ហើយ​។

៤/ ដោយ​ឡែក​កំពូល​តារា​ចម្រៀង​ស្រី​​នៅ​ផលិត​កម្ម​ថោន មាស សុខសោភា វិញ​កើត​នៅ​ក្នុង​​ឆ្នាំ​១៩៨៤ បើ​គិត​មក​ត្រឹម​ឆ្នាំ​ ២០១៨ នេះ​​​ម្ចាស់​បទ​ "ឲ្យ​អត់​ស្រលះ​ទៅ" មាន​អាយុ​ ៣៤ឆ្នាំ។

៥/ លោក ឆន សុវណ្ណរាជ កើត​នៅ​​ក្នុង​​ ឆ្នាំ​១៩៨៥​ បច្ចុប្បន្ន​នេះ​​​កំលោះ​សង្ហា​សម្បូរ​ទៅ​ដោយ​រោម​ទ្រូង និង​រោម​មុខ​មាន​វ័យ​ ៣៣ឆ្នាំ​ហើយ។​

៦/វិល​មក​ចាប់​អារម្មណ៍​ អ្នក​មេម៉ាយ​ចាយ​រាង​កើត​ក្នុង ​ឆ្នាំ​​១៩៨៤ គិត​ត្រឹម​ឆ្នាំ​ ២០១៨ នេះ​​នាង មាន​អាយុ​ ៣៤ឆ្នាំ។​​

៧/ លោក ឆាយ វីរៈយុទ្ធ កើត​នៅ​​ឆ្នាំ​ ១៩៨៧ ​បច្ចុប្បន្ន​នេះ​តារា​ចម្រៀង​មក​ពី​ ខេត្ត​កំពង់ចាម​ ​រូប​នេះ​មាន​វ័យ​ ៣១​ឆ្នាំ។

៨/ លោក ខាន់ ជេមស៍ កើត​នៅ​​ឆ្នាំ​១៩៨២ បច្ចុប្បន្ន​មាន​អាយុ​​៣៦ ឆ្នាំ​។

៩/ លោក ហេង ពិទូ កើត​នៅ​​ឆ្នាំ​១៩៨១ នៅ​រាជ​ធានី​ភ្នំ​ពេញ​ ចូល​សិល្បៈ​ក្នុង​ឆ្នាំ​១៩៩៩ សព្វ​ថ្ងៃ​មាន​អាយុ​៣៧ ឆ្នាំ​។

១០/លោក ខេម កើត​នៅ​ថ្ងៃ​ទី​ ១៥ ខែ ឧសភា ឆ្នាំ​១៩៨៥ នៅ​ខេត្ត​កំពង់​ឆ្នាំ​ង ចូល​សិល្បៈ​ក្នុង​ឆ្នាំ​ ២០០៧ បច្ចុប្បន្ន​នេះ​មាន​អាយុ​ ៣៣ ឆ្នាំ។

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម