ស្តាប់ Shawn Mendes ច្រៀងបទ "Lost in Japan" ផ្ទាល់ទើបដឹងពីរោះយ៉ាងណា

  • 2018-04-22 23:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា​ "Lost In Japan" ត្រូវ​ Shawn Mendes លើក​យក​មក​បកស្រាយ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ ទី​ ២០ ខែ​មេសា ឆ្នាំ ២០១៨កន្លង​ទៅ។

តាមរយៈ​ការ​បក​ស្រាយ​បទ​ថ្មី​របស់​ខ្លួន​មួយ​នេះ Shawn Mendes បាន​បង្ក​បរិយាកាស​ក្នុង​កម្មវិធី​ "Sound Like Friday Night" ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​ ជាពិសេស​ទស្សនិកជន​ក្នុង​កម្មវិធី​ទាំង​អស់​ហ៊ោកញ្ជ្រៀវ​គ្រប់គ្នា។ ទឹក​ដម​សំឡេង​ដ៏​ពីរោះ​របស់​ Shawn បាន​ទាក់​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​ ហើយ​តាម​រយៈ​បទ​ថ្មី​នេះ​ កាន់​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ពេញ​ចិត្ត​លោកថែម​មួយ​កម្រិត។

“Lost In Japan” បាន​បង្ហាញ​ខ្លួន​លើ​ YouTube កាល​ពី​ថ្ងៃ​ទី​ ២២ ខែមីនា ឆ្នាំ ២០១៨ និង​បាន​ក្លាយ​ជា​បទ​ចម្រៀង​ទទួល​បាន​ការ​គាំទ្រ​មួយ​ទៀត​របស់​តារា​ប្រុស​វ័យ​ ១៩​ឆ្នាំ​រូប​នេះ​ បន្ទាប់​ពី​បទ​ "There's Nothing Holdin' Me Back”, “Stitches”, “Treat You Better”, “Mercy” និង​ "I Know What You Did Last Summer”៕

អត្ថបទ៖ យី សុធារី