ស្ត្រី​ជប៉ុន​វ័យ​៥០​ឆ្នាំ ឈ្នះ​ពាន​មិន​ចេះ​ចាស់ ប្រាប់​ពី​អាថ៌​កំបាំង

  • 2018-04-22 09:20:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 66

ចន្លោះមិនឃើញ

ត្រលប់​ទៅ​កាន់​ឆ្នាំ ២០១២ ស្ត្រី​ជប៉ុន​វ័យ​៤៤​ឆ្នាំ ឈ្មោះ Masako Mizutani បាន​ធ្វើ​ឲ្យ​ពិភពលោក​ស្ញប់ស្ញែង​នឹង​សម្រស់​​មិន​ចេះ​ចាស់​របស់​នាង ហើយ​ទោះ​ជា​មក​ទល់​នឹង​បច្ចុប្បន្ន​ឈាន​ដល់​វ័យ​៥០​ឆ្នាំ​ហើយ Mizutani នៅ​តែ​មិន​ព្រម​ចាស់​តាម​វ័យ។

ប្រជាប្រិយភាព​របស់​នាង​បាន​កើន​ឡើង​​ខ្លាំង​នៅ​ឆ្នាំ ២០១៥ ក្រោយ​ឈ្នះ​ពាន "ប្រកួត​សម្រស់​យុវវ័យ" ប្រចាំ​ប្រទេស​ជប៉ុន។ សម្រស់​មិន​ធម្មតា​របស់​ស្រ្តី​វ័យ​៥០​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ប្រដូច​ទៅ​នឹង​នារី​វ័យ​២០​ឆ្នាំ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍ Blog Post មួយ Mizutani បាន​ប្រាប់​គន្លឹះ​ដែល​នាង​អាច​​ទប់​ស្កាត់​ភាព​ចាស់ និង សុខភាព​ល្អ។

ទេពធីតា​សម្រស់​បាន​នេះ និយាយ​ថា នាង​មាន​របប​អាហារ​តឹង​រឹង​មួយ​គឺ​ញ៉ាំ​បន្លែ និង ម្ហូប​បួស។ មិន​សូវ​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ និង ថែទាំ​ស្បែក​និង​រាងកាយ​​ជា​ប្រចាំ​ ១​ ថ្ងៃ​ ៥​ ម៉ោង Mizutani ក៏​ចូលចិត្ត​លេង​ហ្គេម ប្រហែល​ ៣០​ នាទី​ក្នុង​ ១​ ថ្ងៃ៕


ប្រភព៖ nextshark   ប្រែសម្រួល៖ លាងហ៊ត