ប្តីប្រពន្ធ កែវ វាសនា ស្វាគមន៍​កូន​ទី២

  • 2018-04-23 08:46:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភរិយា​តារា​ចម្រៀង កែវ វាសនា បាន​ផ្តល់​កំណើត​ដល់​កូន​ទី​២ ប៉ុន្មាន​ម៉ោង​មុន​នេះ។ ​លោក កែវ វាសនា ជា​ស្វាមី​បង្ហោះ​សារ និង​រូប​កូន​ស្រី​សំណព្វ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្ទាល់ខ្លួន​ថា «ស្វាគមន៍ សមាជិក​ថ្មី ស្នា ឈីអ៊ីង ពុម្ព​តែ​មួយ​ជាមួយ ឈីហ្វូ គួរ​ឲ្យ​ស្រលាញ់​ណាស់»។

កូនស្រី​របស់​លោក កែវ វាសនា មាន​ឈ្មោះ ស្នា ឈីអ៊ីង កើត​ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ វេលា​ម៉ោង​១០និង២១នាទី មាន​ទម្ងន់​៣គីឡូ​៤ខាំ​កន្លះ។

តារា​ចម្រៀង​ កែវ វាសនា ​បាន​រៀប​ការ​ជាមួយ​អ្នកនាង លឹម លីសុគន្ធារី នៅខែ ឧសភា ឆ្នាំ ២០១៦ ដោយ​ទទួល​បាន​កូន​ប្រុស​​ម្នាក់​ជា​ចំណង​ដៃ​មាន​ឈ្មោះ​ថា ស្នា ឈីហ្វូ ​មានអាយុជាង១ឆ្នាំ៕

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម
អត្ថបទថ្មី