កក្រើក!​ I am Original ត្រៀមចេញវីដេអូចម្រៀង ១០បទ ផលិតដោយសិល្បករវ័យក្មេង (វីដេអូ)

  • 2018-04-24 02:50:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូចម្រៀងចំនួន ១០បទ របស់ក្រុមតារាចម្រៀងវ័យក្មេងកម្ពុជា១៣ រូប ដែលមានលោក P-Sand, Ma Chanpanha, Van Chesda, Sai, Sivping Chong, កញ្ញា Nikkie Nikkie, ADDA Angel, Kao Sophia, Run Syra, និង Smallworld Smallband ក្រុមតូច (មានសមាជិក ៤នាក់) កំពុងត្រៀមចេញផ្សាយក្នុងពេលឆាប់ៗនេះហើយ។

វីដេអូចម្រៀងទាំងអស់ គឺជាសមិទ្ធិផលនៃការសហការផលិតពីសំណាក់សិល្បករអ្នកតែងនិពន្ធចម្រៀង អ្នកដឹកនាំវ័យក្មេង និងក្រុមការងារផលិតកម្ម ដែលជាយុវជនកម្ពុជាជាង១០០នាក់ ក្នុងគោលបំណងចង់បង្ហាញពី សាមគ្គីភាព ការរួបរួមគ្នា និងការទឹកចិត្តដល់ ក្រុមអ្នកស្រឡាញ់ចម្រៀងថ្មីនៅកម្ពុជា។

លោក ហង្ស សុខារ៉ូ

លោក ហង្ស សុខារ៉ូ អ្នកគ្រប់គ្រងគំរោង #Iamoriginal បានបន្តថា តារាចម្រៀងទាំង ១៣ រូបនេះ គឺមកពីមជ្ឈដ្ឋានខុសៗគ្នា និងមានទេពកោសល្យរៀងខ្លួន តែពួកគេត្រូវការការរៀបចំដើម្បីបង្ហាញស្នាដៃសិល្បៈតន្រ្តីទម្រង់ថ្មីនេះ ដែលការរូបរួមនេះបង្កើតឡើងបានជា #Iamoriginal។ ចំនុចពិសេសបន្ថែមទៀតរបស់កម្មវិធីនេះ ធ្វើឡើយដើម្បីបង្ហាញសង្គមកម្ពុជានូវគំរូដ៏ល្អមួយ គឺការសហការគ្នារវាងក្រុមតារាចម្រៀង និងក្រុមការងារទាំងអស់។

Sai ម្ចាស់បទ «ងប់ងុល» បានបង្ហាញចំណាប់អារម្មណ៍របស់លោកថា៖ «ខ្ញុំគិតថាកម្មវិធីមួយនេះល្អ ព្រោះថា តារាចម្រៀងដែលខិតខំធ្វើបទចម្រៀងថ្មី បទតែងនិពន្ធថ្មី ដែលយើងអត់ចម្លងពីបរទេស អាចបង្ហាញស្នាដៃរបស់ខ្លួនបាន។ ហើយកម្មវិធីនេះក៏ជាការបើកគេហទំព័រថ្មីមួយនៅក្នុងប្រទេសកម្ពុជាយើង ឲ្យដឹងថាអ្វីទៅជាបទចម្រៀងតែងនិពន្ធថ្មី ហើយថាតើវាមានសារៈសំខាន់យ៉ាងណា។»

បទចម្រៀងនីមួយៗនឹងចេញរៀងរាល់ថ្ងៃសុក្រ ម៉ោង ៦ល្ងាច លើ Iamoriginal page

ខាងក្រោមនេះជាវីដេអូ Teaser រួមគ្នាទាំង ១០បទរបស់ #Iamoriginal ចង់ដឹងថាតើមានលក្ខណៈបែបណាតោះទស្សនាទាំងអស់គ្នា៖

អត្ថបទ៖ Sunny