មិន​ចាញ់​តារា​ល្បីៗ ក្រមុំ​សៀមរាប​លេង​ស្ទីល​បុរាណ ២ ជំនាន់ ស្អាត​ដូច​ឆ្លង​ភព

  • 2018-04-24 04:35:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយ​រយៈ​ចុង​ក្រោយ​នេះ ការ​ផ្សព្វផ្សាយ​សម្លៀក​បំពាក់​បែប​បុរាណ​ខ្មែរ​ដែល​ស្ទើរ​តែ​គ្មាន​នរណា​អើពើ​នោះ ហាក់​ចាប់​ផ្ដើម​រើប​ពេញ​និយម​ឡើង​វិញ ទាំង​ក្នុង​ខ្សែ​ភាព​យន្ត​ខ្មែរ និង​ចំណោម​យុវវ័យ។

ជាក់​ស្ដែង ស្រី​ស្អាត ៣ នាក់​នៅ​ខេត្ត​សៀមរាប បាន​ផ្លាស់​អារម្មណ៍ ១៨០ ដឺក្រេ​តែ​ម្ដង ប្រៀប​ដូច​ឆ្លង​ភព​ទៅ​កាន់​ពេល​វេលា​អតីត​កាល​នា​សម័យ​លង្វែក និង​បារាំង ជាមួយ​ការ​ស្លៀក​ពាក់​ជា​នារី​​​ខ្មែរ​ជំនាន់​ដើម អម​ដោយ​សកម្មភាព​រៀប​រាប់​ពី​ជីវិត​ប្រចាំ​ថ្ងៃ​នា​សម័យ​នោះ​ជា​ច្រើន ដូចជា ការ​ងូត​ទឹក​អូរ ការ​ចាក់​ភួង​ផ្កា ការ​ប្រើ​ស៊ីក្លូ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ ជា​ដើម។

Concept ផ្សព្វផ្សាយ​សម្លៀក​បំពាក់​បុរាណ​ខ្មែរ ជា​ការ​ផ្ដួចផ្ដើម​របស់​ក្រុម​អ្នក​ថត​រូប​វ័យ​ក្មេង​ប្រចាំ​ខេត្ត​សៀមរាប Gentle Photography។ សម្លៀក​បំពាក់​ទាំង​នេះ ស្ថិត​ក្នុង​សម័យ​លង្វែក និង​សម័យ​បារាំង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សម្អាងការ សយ ខេត្ត​សៀមរាប ដែល​ជា​អ្នក​រៀបចំ​សម្លៀក​បំពាក់​ថត៕

សម័យ​លង្វែក

សម័យ​អាណានិគម​និយម​បារាំង

អត្ថបទ៖ សុខណា

រូបភាព​ផ្ដល់សិទ្ធិ​ដោយ៖ Gentle Photography

អត្ថបទថ្មី