រឿង​រ៉ាវ​ពិត​នៅ​ពី​ក្រោយ​អាជីព​សិល្បៈ​របស់​តារា​ទាំង​៥​ដួង ស្ដាប់​ទៅ​គួរ​ឲ្យ​អាណិត​ពួក​គេ!

  • 2018-04-23 12:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​តារា​ទាំង​៥​ដួង​ខាង​ក្រោម​នេះ​ មើល​ពី​ខាង​ក្រៅ​គឺ​រីករាយ​ និង​តែង​ញញឹម​ជាប់​នៅ​លើ​ឆាក​ តែ​ជីវិត​ពិត​របស់​ពួកគេ​តែង​មាន​ភាព​ឯកា​ និង​ការ​បារម្ភ​ជានិច្ច​។

១. តារា​ចម្រៀង​ Taeyeon ក្នុង​ក្រុម​​ Girls'Generation

តារា​ចម្រៀង​ក្នុង​ក្រុម​ Girls's Generation រូប​នេះ​ បាន​ទម្លាយ​ឲ្យ​ដឹង​ថា អាជីព​ជា​តារា​ចម្រៀង​គឺ​ពិត​ជា​ការងារ​ដែល​ឯកា​បំផុត​ក្នុង​លោក​។

ជាក់​ស្ដែង​ តារា​ចម្រៀង Taeyeon បក​ស្រាយ​ថា​ នាង​មាន​អារម្មណ៍​ទទេ​ស្អាត​ ក្រោយ​ចុះ​ពី​ឆាក​ដែល​មាន​អ្នក​គាំទ្រ​ព្រោង​ព្រាត​ ហើយ​មក​រស់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ទទេ​ស្អាត​ម្នាក់​ឯង​។

២. តារា​ចម្រៀង​ G-Dragon ក្នុង​ក្រុម​ BIGBANG

តារា​ចម្រៀង​ G-Dragon បាន​បង្ហើប​ឲ្យ​ដឹង​ថា​ រូប​លោក​មាន​អារម្មណ៍​ថា​ឯកា​ខ្លាំង​ ក្រោយ​ពី​ចុះ​ពី​ឆាក​ ព្រោះ​សមាជិក​ក្នុង​ក្រុម​ម្នាក់​ៗ​តែង​ត្រលប់​ចូល​បន្ទប់​រៀង​ៗ​ខ្លួន​ នៅ​ពេល​បញ្ចប់​ពី​ការ​ប្រគំតន្ត្រី​។

៣. តារា​ចម្រៀង​ Sungkyu ក្នុង​ក្រុម​ INFINITE

តារា​សង្ហា​រូប​នេះ​ បាន​ឲ្យ​ដឹង​ថា រាល់​ពេល​ដែល​បញ្ចប់​ការងារ​ ខ្ញុំ​តែង​បារម្ភ​ថា​ តើ​អ្នក​គាំទ្រ​នឹង​ហ៊ោ​ឲ្យ​ខ្ញុំ​គ្រប់​ពេល​ឬ​យ៉ាង​ណា​។

៤. តារា​ចម្រៀង​ Suzy

តារា​ចម្រៀង​ស្រី​ស្រស់​រូប​នេះ​ តែង​មាន​អារម្មណ៍​ធុញ​ថប់​ ព្រោះ​នាង​ម្ដង​សើច​ជាមួយ​មិត្តភក្ដិ​ ហើយ​ក៏​ចាប់​ផ្ដើម​យំ​មួយ​រំពេច​។

៥. តារា​ចម្រៀង​ IU

តារា​ស្រី​រូប​នេះ​ តែង​ស្អប់​ខ្លូន​ឯង​ រាល់​ពេល​ដែល​នាង​ធ្លាក់​ចុះ​ប្រជាប្រិយ​ភាព​៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ម៉េង សុខហួយ