មាក់ប្រាង គំនូវ​ជីវចលថ្មី រំពឹង​ខ្ពស់​ពីការ​ប្រកួតមហោស្រព​ភាពយន្ត Chaktomuk Short Film Festival

  • 2018-04-24 02:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្ប ជា​ក្រុម​បង្កើត​គំនូរ​ជីវចល​បែប Animation និង​បង្កើត​ហ្គេម ដែល​ធ្លាប់​បាន​ផលិត​រឿង "យក្ស​តូច " ឬ " Little Yak " បាន​ចំនួយ ២វគ្គ​រួច​​មក​ហើយ​នោះ​និង​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ច្រើន​ពី​ស្នា​ដៃ​គំនូរ​ជីវចល​មួយ​នេះ។ រឿង "យក្ស​តូច " ឬ " Little Yak " នេះ​ត្រៀម​ផលិត​ចំនួន ១០វគ្គ​និង​ត្រៀម​ចេញ​វគ្គ ៣ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក យក់ ស៊ីវ៉ាល់រី

លោក យក់ ស៊ីវ៉ាល់រី ជា​ស្ថាបនិក និង​ជា​ប្រធាន​ក្រុម​សិល្ប​ផង​នេះ​​បាន​ប្រាប់​មក​កាន់ Sabay ថា​ក្រុម​របស់​លោក​កំពុង​ត្រៀម​ផលិត​រឿង​ខ្លី​ថ្មី​មួយ​ទៀត​ដែល​មាន​ចំណង​ជើង​ថា **" ម៉ាក​ប្រាង "** សម្រាប់​ចូល​រួម​ប្រកួត​រឿង​ខ្នាត​ខ្លី នៅ​ក្នុង​កម្មវិធី **Chaktomuk Short Film Festival (CSFF)** ដែល​ធ្វើ​ការ​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ទី **២៥ ខែ តុលា** ខាង​មុខ​នេះ។

រូបភាពគំរូតួអង្គក្នុងរឿង ម៉ាក​ប្រាង
រូបភាពគំរូតួអង្គក្នុងរឿង ម៉ាក​ប្រាង

លោក​បន្ត​ថា​ក្រៅ​ពី​គំនូរ​ជីវចល "យក្ស​តូច " ឬ " Little Yak " ក្រុម​របស់​លោក​ក៏​មាន​គម្រោង​សាក​ល្បង​គំនូរ​ជីវចល មួយទៀត​ដែល​មាន​លក្ខណៈ​បែប​កំប្លែង និង​រយៈពេល​ខ្លី ដែល​មាន​ចំ​ណ​ង​ជើង​ថា "Angkorian The Khmer Empire" ដែល​បាន​ចេញ​ជា Trailer រួច​មក​ហើយ។

ទស្សនា​វិដេអូ Trailer ខាង​ក្រោម៖

លោក​បន្ថែម​ទៀត​ថា​ក្រៅ​ពី​វីដេអូ​គំនូរ​ជីវចល​ដែល​ត្រៀម​ចេញ​សាក​ល្បង​នេះ។ លោក​មាន​គម្រោង ផលិត​គំនូរ​ជីវចល​ថ្មី​មួយ​ទៀត​ដែល​មាន​ចំណង​ជើង​ថា " អាខ្វាក់​អាខ្វិន " ជា​គំនូរ​ជិវចល​ដែល​មាន​លក្ខណៈ​បែប​កំប្លែង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​តែ​នេះ​គ្រាន់​តែ​ជា​ការ​រំពឹង​ទុក​របស់​លោក​តែ​ប៉ុណ្ណោះ។

រូបភាពគំរូតួអង្គក្នុងរឿង អាខ្វាក់​អាខ្វិន

លោក​បន្ត​ថា​ ដោយ​សារ​ការ​ផលិត​រឿង​គំនូរ​ជិវចល​មួយ​នេះ ត្រូវ​ការ​ចំណោះ​ដឹង​ផ្នែក​ធនធានមនុស្សបន្ថែម និងត្រូវ​ចំណាយលើហិរញ្ញវត្ថុ​ច្រើន​សម្រាប់​បង្កើត​ ហើយ​ត្រូវប្រើពេល​វេលា​ផលិត​ពី ៤ ទៅ ៥ឆ្នាំ​ឯណោះ

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម