កីឡាករ​ Barca នឹង​បាន​ប្រាក់​លើក​ទឹកចិត្ត​ម្នាក់​ប៉ុន្មាន​បើ​លើក​ពាន​២​រដូវ​កាល​នេះ?

  • 2018-04-24 02:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​កីឡាករ​ Barcelona ទាំង​អស់​នឹង​បាន​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ (Bonus) ច្រើន​កប់​ពពក​សម្រាប់​ការ​ប្រឹងប្រែង​ជួយ​ក្រុម​ពេញ​មួយ​រដូវ​កាល​នេះ។

ក្រុម​យក្ស​កាតាឡាន់​នឹង​ផ្ដល់​១លាន​អឺរ៉ូ​ដល់​កីឡាករ​ម្នាក់​ៗ​សម្រាប់​ការ​ឈ្នះ​ពាន​ Copa del Rey និង​ La Liga។​ តាម​គោល​ការណ៍​របស់​ក្លឹប​បើ​​ឈ្នះ​ពាន​ Copa តែ​មួយគឺ​មិន​បាន​ប្រាក់​ Bonus ទេ​ តែ​បើ​ឈ្នះ​ Copa អម​ជាមួយ​ La Liga នោះ​កីឡាករ​​នឹង​បាន​ ២៥០០០០អឺរ៉ូ​សម្រាប់​ Copa និង​​ ៧៥០០០០អឺរ៉ូ​សម្រាប់​ La Liga ដូច្នេះ​សរុប​ទាំង​អស់​គឺ​១​លាន​អឺរ៉ូ។

ករណី​ផ្សេង​ទៀត​មាន​ដូចជា​កីឡាករ​នឹង​បាន​ម្នាក់​ ១,៧៥​លាន​អឺរ៉ូ​ បើ​ជួយ​ក្រុម​ឈ្នះ​ La Liga និង​ Champions League ហើយ​បើ​ឈ្នះ​ពាន​៣​ក្នុង​មួយ​រដូវ​កាល​គឺ La Liga, Copa និង​ Champions League ពួកគេ​នឹង​បាន​ Bonus ២​លាន​អឺរ៉ូ​តែម្ដង៕

ប្រភព៖ AS English   ប្រែសម្រួល៖ វីរ័ត្ន