ឈិន​ ឡុង​សុខ​ចិត្ត​​ជះ​លុយ​ទិញ​យន្តហោះ​ តែ​មិន​ព្រម​​ផ្គត់ផ្គង់​កូន​ស្រី

  • 2018-04-24 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Jackie Chan (ឈិន ឡុង) ជា​តារា​មួយ​រូប​ដែល​ល្បី​រន្ទឺ​ស្ទើរ​ពាស​ពេញ​ពិភពលោក។ កាល​ពី​ឆ្នាំ​២០១៥ ទ្រព្យ​សម្បត្តិ​របស់​លោក​ត្រូវ​បាន​ឲ្យ​ដឹង​ថា​មាន​​ប្រមាណ ៣៥០ លាន​ដុល្លារ ហើយ​លោក​ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ជា​តារា​ដែល​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៦។ តារា​វ័យ ៦៤​ឆ្នាំ​រូប​នេះ​ក៏​បាន​​ជាប់​ឈ្មោះ​ជា​តារា​​មួយ​ក្នុង​ចំណោម​តារា​១០​រូប​ដែល​ធ្វើ​កម្មវិធី​សប្បុរសធម៌​ច្រើន​ជាង​គេ។

ផ្ទុយ​ពី​ការ​ធ្វើ​អំពើ​សប្បុរសធម៌​នេះ លោក ឈិន ឡុង​នៅ​តែ​បន្ត​បដិសេធ​មិន​ព្រម​ផ្គត់ផ្គង់​​កូន​ស្រី​ឥត​ខាន់​ស្លា​របស់​លោក​ដែល​មាន​ឈ្មោះ​ថា Etta Ng។ ដោយ​កាល​ពី​ឆ្នាំ​២០១២ តារា​សម្ដែង​រូប​នេះ​ក៏​បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ដែរ​ថា លោក​នឹង​មិន​ឲ្យ​សូម្បី​តែ​មួយ​កាក់​មួយ​សេន​ទៅ​លើ​កូន​ស្រី​ក្រៅ​ច្បាប់​របស់​លោក​រូប​នោះ​ជា​ដាច់​ខាត។ ក្រោយ​កិច្ច​សម្ភាសន៍​នោះ​ត្រូវ​បាន​បញ្ចប់ តារា​សម្ដែង Jackie Chan ត្រូវ​បាន​ទទួល​មតិ​រិះ​គន់​ជាច្រើន​ទៅ​លើ​អត្តចរិត​លោក​ចំពោះ​កូន​ស្រី។ តែ​ទោះ​ជា​មាន​មតិ​រិះ​គន់​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នៅ​តែ​សម្រេច​ចិត្ត​បែប​នេះ​ដដែល។

មតិ​រិះ​គន់​ចំពោះ​ចរិត​គ្មាន​ចិត្ត​គ្មាន​ថ្លើម​របស់​លោក​បាន​បន្ត​ឡើង​សារ​ជា​ថ្មី នៅ​ពេល​ដែល​​ថ្មី​ៗ​នេះ​លោក​បាន​ចំណាយ​លុយ​ទិញ​យន្តហោះ​ផ្ទាល់​ខ្លួន​មួយ​គ្រឿង។

បើ​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​​របស់ Taiwan បាន​ឲ្យ​ដឹង​ថា យន្តហោះ​ដែល​តារា​សម្ដែង​រូប​នេះ​បាន​ទិញ​នោះ​ គឺ​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ក្រុមហ៊ុន Evergreen Group លោក Chang Jung Fa មុន​ពេល​លោក​ស្លាប់​ក្នុង​ខែ​មករា ឆ្នាំ​២០១៦ ហើយ​បើ​តាម EVA Air បាន​បញ្ជាក់​ថា យន្តហោះ​មួយ​គ្រឿង​នេះ​បាន​លក់​ចេញ​ក្នុង​ខែ​មីនា៕

ចុចអាន៖

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា