ក្រ​សួង​ជ្រើ​សយកទីតាំងប្រាំកន្លែង​សម្រាប់​សិក្សាពី​មូល​ហេតុ​កក​ស្ទះ​ចរាចរណ៍

  • 2018-04-24 10:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីជំនាញ​ក្រ​សួង​សាធារណការ​នឹង​ចុះសិក្សា​ទី​តាំង​ភ្លើ​ង​ស្តុប​ដែលថា​មានការ​កក​ស្ទះ​ចរាចរណ៍​ចំនួន​ប្រាំកន្លែង​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ថា​ដើម្បី​ស្រង់ទិន្ន័យ និង​រក​មូល​ហេតុ​ដែលនាំឲ្យ​មានការកក​ស្ទះ​នេះ។

(ស្ថានភាពកក​ស្ទះ​ចរាចរណ៍​នៅ​ទីតាំងភ្លើងស្តុប​មួយកន្លែង​ក្នុង​រាជធានីភ្នំពេញ)

អគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូន​នៃក្រ​សួង​សាធារណការ​ សរសេរលើទំព័រហ្វេស​ប៊ុក​របស់​ខ្លួន​នារសៀល​នេះថា​ កាល​ពី​ម្សិល​មិញមន្ត្រីជាន់​ខ្ពស់​ក្រ​សួង​សាធារណការ​បាន​ចុះ​ទៅ​កាន់​ទីតាំង​ភ្លើង​ស្តុបផ្សារ​សេនជូរី ស្តុបន័រប្រ៊ីដ ស្តុបណូគៀ ស្តុបត្រឡោកបែក និងស្តុបបុរីសាន់វ៉េ។ ទី​តាំងទាំងនេះ​ជា​កន្លែង​ដែល​ក្រុ​មការ​ងារ​កំណត់​ថា​មាន​ការកកស្ទះ​ចរាចរណ៍ និង​ត្រូវ​សិក្សាពី​មូល​ហេតុដែលនាំឲ្យ​មាន​ការកក​ស្ទះ​នេះ។ នេះបើ​តាម​ប្រ​ភពដដែល។

ប្រភព​ខាង​លើ​សរសេរទៀតថា​នៅ​រសៀល​នេះ​ដែរ​ក្រុម​ការ​ងារ​ជំនាញ​បាន​ប្រ​ជុំ​ពន្យល់​ណែនាំ​ពី​គោល​បំណង​និង​វិធីសាស្ត្រ​ក្នុង​ការ​ប្រមូល​ទិន្ន័យ​ពី​ទីតាំង​កក​ស្ទះទាំង​នោះរួចហើយ៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម