បញ្ចេញ​មុខ កីឡាករ​បាល់ទាត់​រក​លុយ​បាន​ច្រើន​បំផុត​នា​ពេល​បច្ចុប្បន្ន

  • 2018-04-24 11:06:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ទស្សនាវដ្ដី​បារាំង L'Equipe ហើយ​យក​មក​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​សារព័ត៌មាន Marca បាន​បង្ហាញ​ពី​កីឡាករ​បាល់ទាត់​ ៥ រូប​ដែល​កំពុង​រក​លុយ​បាន​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ នា​ពេល​បច្ចុប្បន្ន។​ តួ​លេខ​ទឹក​លុយ​រាប់​បញ្ចូល​ប្រាក់​ឈ្នួល​ ប្រាក់​លើក​ទឹក និង​ការ​ថត​ផ្សាយ​ពាណិជ្ជកម្ម​របស់​កីឡាករ។ ពួក​គេ​ទាំង​ ៥​នោះ​ គឺ៖

៥.​ខ្សែ​ការពារ Gerard Pique (Barcelona)៖ រក​បាន​ ២៩​លាន​អឺរ៉ូ (ជាង ៣៥ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក) ក្នុង​មួយ​ឆ្នាំ។

៤.ខ្សែ​ស្លាប Gareth Bale (Real Madrid)៖ រក​បាន ៤៤​លាន​អឺរ៉ូ (ជាង ៥៣ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក) ក្នុង​មួយ​ឆ្នាំ។

៣.ខ្សែ​ប្រយុទ្ធ Neymar (PSG)៖ រក​បាន ៨១,៥​លាន​អឺរ៉ូ (ជិត ១០០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក) ក្នុង​មួយ​ឆ្នាំ។

២.ខ្សែ​ប្រយុទ្ធ Cristiano Ronaldo (Real Madrid)៖ រក​បាន ៩៤​លាន​អឺរ៉ូ (ជិត ១១៥ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក) ក្នុង​មួយ​ឆ្នាំ។

១.ខ្សែ​ប្រយុទ្ធ Lionel Messi (Barcelona)៖ រក​បាន ១២៦​លាន​អឺរ៉ូ (ជិត ១៥៤ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក) ក្នុង​មួយ​ឆ្នាំ៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី