៥ ចំណុច​គួរ​ចាប់​អារម្មណ៍​អំពី​ជំនួប Liverpool-Roma យប់​នេះ

  • 2018-04-24 11:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ការ​ប្រកួត​ជើង​ទី ១ Champions League វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ រវាង Liverpool និង Roma នឹង​ប្រព្រឹត្ត​ទៅ​នៅ​កីឡដ្ឋាន Anfield វេលា​ម៉ោង ១:៤៥ នាទី​រំលង​អាធ្រាត្រ​យប់​នេះ អត្ថបទ​នឹង​បង្ហាញ​ពី​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំនួន​ ៥ ទាក់​ទង​នឹង​ជំនួប៖

១. Liverpool ស៊ុត​ចូល​ទី​រហូត​ដល់ ៣៣​គ្រាប់​ក្នុង Champions League រដូវ​កាល​នេះ ធ្វើ​ឲ្យ ហង្ស​ក្រហម​ជា​ក្លឹប​អង់គ្លេស​ទី​មួយ ដែល​អាច​ធ្វើ​សម្រេច​ចំនួន​គ្រាប់​បាល់​ច្រើន​ប៉ុណ្ណឹង ក្នុង​មួយ​រដូវ​កាល។

២. ក្នុង​ UCL រដូវ​កាល​នេះ មាន​តែ​កីឡាករ​បី​រូប​ប៉ុណ្ណោះ ដែល​បង្កើត​គ្រាប់​បាល់​យ៉ាង​តិច ១០ គ្រាប់។ ក្នុង​នោះ ពីរ​រូប​មក​ពី Liverpoolគឺ Roberto Firmino (ស៊ុត​ចូល ៨ គ្រាប់ និង Assist ៤ លើក) និង Mohamad Salah (ស៊ុត​ចូល ៨​ គ្រាប់ និង Assist ២​លើក)។ ឯ​ម្នាក់​ទៀត គឺ Cristiano Ronaldo (ស៊ុត​ចូល ១៥គ្រាប់ និង​ Assist ២លើក)។

៣.Roma បាន​ឈ្នះ​ត្រឹម​ ១ ប្រកួត​ប៉ុណ្ណោះ ក្នុង​ ១៤ ប្រកួត​ក្រៅ​ដី UCL ចុង​ក្រោយ (ឈ្នះ ១ ស្មើ ៥ និង​ចាញ់ ៨)។ ជ័យជំនះ​មួយ​នោះ​គឺ​លើ​ក្លឹប Qarabag កាល​ពី​ដើម​រដូវ​កាល​នេះ។

៤.Roma មិន​ស្គាល់​ជាតិ​ Clean Sheet (បិទ​មិន​ឲ្យ​គេ​ស៊ុត​ចូល) សោះ ក្នុង​ ២៦ ​ប្រកួត​ក្រៅ​ដី UCL ចុង​ក្រោយ។

៥. ក្នុង​៨ ប្រកួត​ក្រៅ​ដី UCLចុង​ក្រោយ​ ខ្សែ​ប្រយុទ្ធ Edin Dzeko បាន​បង្កើត​គ្រាប់​បាល់​​ចំនួន ៦ គ្រាប់​ឲ្យ Roma (ស៊ុត​ចូល ៥ និង Assist ១​លើក)៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី