មុន​ប៉ះ​គ្នា កីឡាករឆ្នើម Bayern ម្នាក់​យល់​ថា Ronaldo ជា​កីឡាករ​គ្រប់​ជ្រុង​ជ្រោយ​ជាង Messi

  • 2018-04-24 12:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប Joshua Kimmich ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ជា​កីឡាករ​គ្រប់​ជ្រុង​ជ្រោយ​ជាង​ Lionel Messi។

កីឡាករ​អាល្លឺម៉ង់ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Blid ថា៖ "ពេល​និយាយ​រឿង​ចំនួន​គ្រាប់​បាល់ Ronaldo តែង​តែ​ជា​កីឡាករ​នាំ​មុខ​ជានិច្ច ជា​ពិសេស​គ្រាប់​បាល់​ក្នុង​ Champions League"។

Kimmich បាន​បន្ត​ថា៖ "ចំណែក​ Messi វិញ ជា​កីឡាករ​មួយ​បែប​ផ្សេង​ខុស​ពី Ronaldo ប៉ុន្តែ​បើ​តាម​គំនិត​ខ្ញុំ Ronaldo ជា​កីឡាករ​គ្រប់​ជ្រុង​ជ្រោយ​ជាង បើ​និយាយ​រឿង​ជំនាញ​បច្ចេកទេស។ Messi គឺ​ជា​កីឡាករ​ពូកែ​ញាក់ ខណៈ Ronaldo ជា​កីឡាករ​ដែល​សម្រេច​គ្រាប់​បាល់។ ដូច្នេះ​ខ្ញុំ​មិន​អាច​រើស​ទេ ថា​មួយ​ណា​ល្អ​ជាង​មួយ​ណា។ ខ្ញុំ​គ្រាន់​តែ​សប្បាយ​ចិត្ត​ដែល​បាន​លេង​ក្នុង​ជំនាន់​ជាមួយ​ពួក​គេ"។

កីឡាករ​វ័យ​ក្មេង បាន​លើក​ឡើង​ទៀត​ថា បើ​ចង់​បិទ Ronaldo កុំ​ឲ្យ​ស៊ុត​ចូល មាន​តែ​បិទ​ជា​ក្រុម​ទើប​អាច​ទៅ​រួច ហើយ Bayern ត្រូវ​តែ​ខំ​គ្រប់​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ខ្សែ​ប្រយុទ្ធ​ Ronaldo បន្ត​កំណត់ត្រា​ស៊ុត​នៅ​ប្រកួត​ប៉ះ​គ្នា​ខាង​មុខ។

Cristiano Ronaldo ស៊ុត​ចូល ១៥គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចំនួន ២ លើក​ក្នុង Champions League រដូវ​កាល​នេះ។

Bayern នឹង​បើក​ទ្វារ​ស្វាគមន៍​ Real Madridក្នុង​ជំនួប​ជើង​ទី ១ UCL វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​វេលា​រំលង​អាធ្រាត្រ​យប់​ស្អែក​នេះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី