តារា​សង្ហា​ទាំង​ ៥ ដួង​ សុទ្ធ​តែ​ធ្លាប់​ជួប​មេរៀន​ស្នេហ៍​ល្វីង​ជូរចត់​ សឹង​នឹង​រាងចាល

  • 2018-04-24 14:50:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ទាំង​៥​ដូង​ខាង​ក្រោម​ សឹង​តែ​រៀង​ចាល​នឹង​ស្នេហា ព្រោះ​ធ្លាប់​ភ្លក់​រសជាតិ​ល្វីង​ជូរចត់​នៃ​ស្នេហ៍​គ្រា​ដំបូង​។

១. តារា​ចម្រៀង​ Sunggyu ក្នុង​ក្រុម​ INFINITE

ស្នេហ៍​គ្រា​ដំបូង​របស់​តារា​ចម្រៀង​រូប​នេះ​ គឺ​ជា​សមាជិក​ក្រុម​តន្ត្រី​ប្រចាំ​សាលា​របស់​លោក​។ កាល​នោះ​ តារា​ចម្រៀង​ Sunggyu បាន​ចាប់​ផ្ដើម​ចេញ​ពី​មិត្តភាព​ រហូត​ដល់​លង់​ស្រលាញ់​ភាគី​ខាង​ស្រី​ដក​ចិត្ត​មិន​រួច​។ រឹត​តែ​ពិសេស​ តារា​ក្នុង​ក្រុម​ INFINITE រូប​នេះ​ ក៏​បាន​សារភាព​ស្នេហ៍​តាម​រយៈ​បទ​ចម្រៀង​ Dream of a Doll ទៀត​ផង​។ ទោះ​ខំ​ប្រឹង​យ៉ាង​ណា​ ក៏​ស្នេហ៍​គ្រា​ដំបូង​របស់​តារា​ប្រុស​សង្ហា​នេះ​ មិន​បាន​ឋិតថេរ​ដែរ​។

២. តារា​ចម្រៀង​ Hoya

តារា​រូប​នេះ​ ស្គាល់​ស្នេហ៍​គ្រា​ដំបូង​នៅ​ក្នុង​ថ្នាក់​បញ្ចប់​មធ្យមសិក្សា​។ លោក​ Hoya បាន​នាំ​មនុស្ស​ដែល​លោក​ស្រលាញ់​ទៅ​លេង​សមុទ្រ​ ដើម្បី​ឆ្លៀត​ឱកាស​សារភាព​ស្នេហ៍​។ យ៉ាងណាមិញ​ គូស្នេហ៍​នេះ​ ទី​បំផុត​ក៏​នៅ​តែ​ចែក​ផ្លូវ​គ្នា​។

៣.តារា​ចម្រៀង​ Minhyuk ក្នុង​ក្រុម​ BTOB

តារា​ចម្រៀង​ Minhyuk ធ្លាប់​លួច​ស្រលាញ់​នារី​ម្នាក់​អស់​រយៈ​ពេល​៤​ឆ្នាំ​ ហើយ​ក៏​បាន​សេពគប់​គ្នា​​មែន​។ តែ​ទីបំផុត​ លោក​ក៏​ដាច់​ចិត្ត​សុំ​បែក​គ្នា​ ព្រោះ​វា​ជា​ស្នេហា​ដែល​ស្រលាញ់​តែ​ម្ខាង​។

៤. តារា​ចម្រៀង​ Henry ក្នុង​ក្រុម​ Super Junior M

តារា​ប្រុស​សង្ហា​ Henry ធ្លាប់​ស្រលាញ់​ និង​សេពគប់​ជាមួយ​នារី​សញ្ជាតិ​កាណាដា​កាល​ពី​៧​ឆ្នាំ​មុន​ តែ​នារី​ម្នាក់​នោះ​​បែរ​ជា​ក្បត់​លោក​ ដោយ​ទៅ​សេពគប់​ជាមួយ​មិត្ត​សម្លាញ់​របស់​លោក​ទៅ​វិញ។

៥.តារា​ចម្រៀង​ Chanyeol ក្នុង​ក្រុម​ EXO

តារា​ក្នុង​ក្រុម​ EXO រូប​នេះ​ បាន​ស្រលាញ់​មនុស្ស​ស្រី​នៅ​ឯ​ព្រះវិហារ​ម្នាក់​។ ទោះ​ជា​តារា​សង្ហា​ Chanyeol មាន​ចរិត​លេង​ច្រើន​ រួសរាយ​ ក៏​លោក​គ្មាន​ភាព​ក្លាហាន​សារភាព​ប្រាប់​នាង​ដែរ​។ ទីបំផុត​ បាន​ត្រឹម​តែ​លួច​ស្រលាញ់​៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទពេញនិយម