មកដឹងពីជោគវាសនារបស់ខ្លួនឯង តាមថ្ងៃកើតទាំង៧ថ្ងៃ

  • 2018-04-25 02:40:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​កំណើត​​របស់​​មនុស្ស​ម្នាក់​ៗ​ គឺ​​ជា​ចំណុច​ពិសេស​មួយ​ដែល​​​​​​គេ​អាច​​​​ទស្សន៍ទាយ​​ដឹង​ពី​​អត្តចរិត​​ និង ជោគ​វាសនា​មួយ​ចំនួន​របស់​អ្នក​តាំង​ពី​កំណើត​មក​​។​ ក្នុងនោះដែរ នៅ​ក្នុង​សៀវភៅ​តម្រាព្រហ្ម​ជាតិ​​ ដែល​ដូន​តា​ខ្មែរ​បាន​ចង​ក្រង​ទុក​យូរលង់មកហើយនោះ​ បានទស្សន៍ទាយពីជោគវាសនា និងនិស្ស័យអ្នកកើតចំថ្ងៃទាំង៧ដូចខាងក្រោមនេះ៖

រូបតំណាង

**ថ្ងៃ​ច័ន្ទ​៖**  ​ចំពោះ​អ្នក​ដែល​កើត​ចំ​ ​ថ្ងៃ​ច័ន្ទ​ ទំនាយ​ថា​​ ​មាន​កំណើត​មក​ពី​ឋាន​នាគ​រាជ​ មាន​តេជះ​បារមី​ខ្ពស់​ ប៉ុន្តែ​មាន​ចិត្ត​កាច​ និង ​ខឹង​មិន​ស្រាក​ស្រាន្ត​។

ថ្ងៃ​អង្គារ​៖​  ចំពោះ​អ្នក​ដែល​កើត​ចំ​ ​ថ្ងៃ​អង្គារ ជា​​មនុស្ស​មាន​កំណើត​ពី​នរក មាន​កម្លាំង​រឹង​មាំ​ខ្លាំង​ និង មាន​ចិត្ត​ក្លាហាន​។

ថ្ងៃ​ពុធ​៖​  ចំពោះ​​អ្នក​កើត​ចំ​ថ្ងៃ​ពុធ​ គឺ​ទំនាយ​​ប្រាប់​ថា មាន​កំណើត​ពី​ស្រុក​លង្កា​ មាន​បញ្ញា​ច្រើន​ ​​មាន​ចិត្តល្អ ​សុភាព​ស្លូត​​ត្រង់​ ហើយ​រៀន​វិជ្ជា​ឆាប់​ចេះ​ចាំ​។​

ថ្ងៃ​ព្រហស្បតិ៍​៖​  បើ​​កើត​ចំ​ថ្ងៃ​ព្រហស្បតិ៍ ​ទំនាយ​​ទាយ​ថា​ ​ចាប់​កំណើត​ពី​ឋាន​សួគ៌​ មាន​បុណ្យ​វាសនា​ ឫក​ពារ​ថ្លៃ​ថ្លា​ ទឹក​ចិត្ត​ល្អ​ រូប​រាង​ស្អាត​បាត​ សង្វាត​ធ្វើ​ការ​ងារ​។​

ថ្ងៃ​សុក្រ៖​  ពិត​ណាស់​អ្នក​ដែល​កើត​ចំ​ថ្ងៃ​សុក្រ​ អ្នក​នោះ​មាន​កំណើត​មក​ពី​ទ្វីប​ឧត្តរ​កុរ​ មាន​បញ្ញា​ជា​មធ្យម​ ចិត្ត​ជា​កណ្ដាល រៀន​វិជ្ជា​បន្ទាប់​បន្សំ​ឆាប់​ចេះ​​ចាំ​។​

ថ្ងៃ​សៅរ៍​៖​  ​ប្រសិន​បើ​លោក​​អ្នក​កើត​ចំ​ថ្ងៃ​សៅរ៍​ ​នោះ​ក្នុង​ក្បួន​តម្រា​បាន​ចែង​ថា លោក​អ្នក​មាន​កំណើត​មក​ពី​មគ្គ​ប្រទេស​ មាន​ឫទ្ធិ​អំណាច​តេជះ​ ខ្លាំង​ក្លា​ មាន​ចិត្ត​អង់​អាច​ក្លាហាន​ រៀន​វិជ្ជា​នានា​ខ្លាំង​ពូកែ​អស្ចារ្យ​ណាស់​។​​​​​​​​​​​​​​​

ថ្ងៃ​អាទិត្យ៖​  ​ចំពោះ​អ្នក​ដែល​កើត​ចំ​ ​ថ្ងៃ​អាទិត្យ​ នោះ​មិន​សូវ​ជា​ល្អ​នោះ​ឡើ ទំនាយ​ថា ​មក​ពី​ស្រុក​ក្លិង្គ​ ច្រើន​​មាន​រោគា​កម្រ​ជា​ណាស់​​ ចំណែក​ចិត្ត​វិញ​គឺ​ច្រើន​តែ​រឹង​រុះ​និង ក្លៀវ​ក្លា៕

អត្ថបទ៖ វឌ្ឍនៈ