រំភើប! Rihanna កំពុង​តែ​ថត​ចម្រៀង​សម្រាប់​អាល់ប៊ុម​ដល់​ទៅ​២

  • 2018-04-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​សញ្ជាតិ​បារបាដូស Rihanna ត្រូវ​បាន​រាយ​ការណ៍​ថា​កំពុង​តែ​ខិត​ខំ​ផលិត​ចម្រៀង​យ៉ាង​យក​ចិត្ត​ទុកដាក់​ដើម្បី​អាល់ប៊ុម​ថ្មី បន្ទាប់​ពី​អាល់ប៊ុម​ចាស់​របស់​នាង "Anti” បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១៦។

អ្នក​គាំទ្រ​របស់​នាង​ជា​ច្រើន​កំពុង​តែ​រង​ចាំ​យ៉ាង​អន្ទះសា ចំពោះ​បទ​ចម្រៀង​ថ្មីៗ​ពី​នាង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ នាង​បាន​បាន​បញ្ចេញ​ចម្រៀង​ខ្លះៗ ដូច​ជា "Wild Thought” ជា​ដើម​ជាមួយ​ Dj Khald ខណៈ​ពេល​ខ្លួន​កំពុង​ផលិត​បទ​ចម្រៀង​ថ្មីៗ។

ប្រភព​មួយ​ជិត​ដិត​នឹង​ Rihanna បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន Metro.co.uk អំពី​ដំណើរ​ការ​នៃ​ការ​ផលិត​អាល់ប៊ុម​នេះ​ ដោយ​បញ្ជាក់​ថា Rihanna មិន​សប្បាយ​ចិត្ត​នឹង​លទ្ធ​ផល​របស់​អាល់ប៊ុម​ចាស់ "Anti” ប៉ុន្មាន​នោះ​ទេ​ ទោះ​បី​ជា​វា​ទទួល​បាន​ជោគជ័យ​ខ្លះៗ​ក៏​ដោយ​។ នាង​ចង់​បាន​អាល់ប៊ុម​ដែល​មាន​បទ​ចម្រៀង​ល្បីៗ​ពីរោះ​ៗ​ទាំង​អស់​នៅ​ក្នុង​នោះ​ ជា​ជាង​ផលិត​បទ​ចម្រៀង​ដើម្បី​គ្រាន់​តែ​បង្គ្រប់​កិច្ច។

ប្រភព​នោះ​បន្ត​ថា ក្នុង​ចំណោម​អាល់ប៊ុម​ទាំង​២​នោះ អាល់ប៊ុម​មួយ​គឺ​ពោរ​ពេញ​ទៅ​ដោយ​បទ​ចម្រៀង​ដែល​អាច​ក្លាយ​ជា​បទ​ល្បីៗ​ខ្លាំង និង​បទ​ចម្រៀង​ខ្លះៗ​ទៀត​អាច​ជា​ការ​ដក​ពិសោធន៍​និង​បង្ហាញ​ពី​អារម្មណ៍​របស់​នាង​។ ពេល​នេះ​នាង​កំពុង​តែ​គិត​ថា​គួរ​តែ​បញ្ចូល​បទ​ចម្រៀង​ទាំង​ពីរ​អាល់ប៊ុម​នោះ​ បញ្ចូល​គ្នា​ឬ​អត់?

ដូច្នេះ​អ្នក​ស្រលាញ់​ Rihanna សប្បាយ​ចិត្ត​ទុក​ឲ្យ​ហើយ​ទៅ ដឹង​ថា​អ្នក​នឹង​មិន​ខក​បំណង​នោះ​ទេ៕

ប្រភព៖ metro.co.uk   ប្រែ​សម្រួល៖ ធារ៉ូ