Oppo F7 ចេញ​លក់​ជា​ផ្លូវការ​នៅ​ប្រទេស​ថៃ តែ​តម្លៃ​ខ្ពស់​ជាង​នៅ​កម្ពុជា

  • 2018-04-25 13:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ២០ មេសា​កន្លង​ទៅ ស្មាតហ្វូន​ជំនាន់​ក្រោយ Oppo F7 បាន​លេច​វត្តមាន​ជា​ផ្លូវការ​លើ​ទីផ្សារ​កម្ពុជា ជាមួយ​តម្លៃ ៣២៩ ដុល្លារ​សម្រាប់​ទំហំ​អង្គ​ផ្ទុក 64GB និង ៤២៩ ដុល្លារ​អង្គ​ផ្ទុក 128GB។ ក្រឡេក​ទៅ​ទីផ្សារ​ថៃ​ក៏​ទើប​តែ​បើក​លក់​ជា​សាធារណៈ​ក្នុង​ថ្ងៃ​ទី ២៥ មេសា​នេះ​ដូច​គ្នា ប៉ុន្តែ​តម្លៃ​រាង​ហក់​ខ្ពស់​ជាង​ទីផ្សារ​ស្រុក​ខ្មែរ។

ផ្អែក​តាម​រូបភាព​បង្ហាញ​ប៉ុន្មាន​សន្លឹក ស្ថិត​ក្នុង​ប្រទេស​ថៃ​ម៉ូឌែល F7 ជម្រើស RAM 4GB/64GB ROM មាន​តម្លៃ ១០ ៩៩០ បាត ប្រហែល ៣៤៩ ដុល្លារ និង​ជម្រើស RAM 6GB/128GB ROM ថ្លៃ ១៤ ៩៩០ បាត ប្រហែល ៤៧៥ ដុល្លារ ។ តម្លៃនេះខុសគ្នាចន្លោះពី ២០ ដល់ទៅ ៥០ ដុល្លារឯណោះ បើធៀបនឹងទីផ្សារកម្ពុជា។

បញ្ជាក់​ថា​ជើង​ខ្លាំង Selfie មួយ​នេះ បាន​វិវត្ត​កាមេរ៉ា​មុខ​ឡើង​ដល់​ទំហំ 25MP បន្សំ​បច្ចេកវិទ្យា AI Beauty 2.0 ជួយ​លើក​សម្រស់​អ្នក​ថត​រូប​ឲ្យ​កាន់​តែ​ស្រស់​ស្អាត បូក​ផ្សំ​ការ​រចនា​រូបរាង​ថ្មី​អេក្រង់ Super Full Screen មាន​ស្នាម​ឆក​កណ្តាល ទំហំ ៦,២៣ អ៊ីញ មាត្រដ្ឋាន ១៩:៩ កម្រិត FullHD+។​ បំពាក់​នូវ​ឈីប Helio P60 ដំណើរការ​លើ Android 8.1 ជំនាន់​ខ្ពស់​ផុត​លេខ សម្រប​នឹង​ផ្ទៃ​កម្មវិធី ColorOS 5.0។ ​​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី