ថា Justin ទៅ​ប្រែ​ប្រួល ឥឡូវ​ស្រាប់​តែ​ដល់​វេន Selena Gomez ម្ដង​ហើយ​!

  • 2018-04-26 12:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Selena Gomez កាន់​តែ​ស្រលាញ់​ និង​មើល​ថែ​ខ្លួន​ឯង​ជាពិសេស​លើ​សុខភាព​រាងកាយ​ និង​ផ្លូវចិត្ត​ ក្រោយ​ពី​បែក​ពី​អតីត​គូ​ស្នេហ៍​ផ្លេក​បន្ទោរ​ Justin Bieber ។

តាម​ប្រភព​អនាមិក​មួយ​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​ពេល​ផ្លាស់​ប្ដូរ​របស់​តារា​ចម្រៀង​ Selena Gomez ព្រោះ​ឥលូវ​នេះ​ តារា​រូប​នេះ​តែង​ធ្វើ​សមាធិ​ជា​រៀងរាល់​ថ្ងៃ​ ដើម្បី​ឲ្យ​ចិត្ត​បាន​ស្ងប់​។

ដូច្នេះ​ហើយ​ បាន​ជា​អារម្មណ៍​របស់​តារា​ស្រី​ស្រស់​​ Selena មាន​ភាព​ស្ងប់​សុខ​ជាង​មុន​ ហើយ​នាង​ផ្ដោត​លើ​តែ​អ្វី​ដែល​នាង​ត្រូវ​ការ​ប៉ុណ្ណោះ​។

ជាក់ស្ដែង​ ថ្មី​ៗ​នេះ​ តារា​ចម្រៀង​ Selena ទៅ​ប្រទេស​អាល្លឺម៉ង់​ ហើយ​ថែម​ទាំង​បង្ហោះ​រូប​តាម​បណ្ដាញ​សង្គម​ Instagram ដើម្បី​ឲ្យ​អ្នកគាំទ្រ​បាន​ដឹង​ទៀត​ផង​៕

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ម៉េង សុខហួយ