ក្រុម​ការ៉ាតេ​កម្ពុជា​កាន់​មេដាយ​ ៥​ គ្រឿង​មក​ដល់​ទឹក​ដី​កំណើត​ថ្ងៃ​នេះ

  • 2018-04-26 01:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កីឡាករ​ការ៉ាតេដូ​កម្ពុជា នឹង​មក​ដល់​​អាកាសយានដ្ឋាន​ភ្នំពេញ​ម៉ោង ១:១៥ នាទី​រសៀល​ថ្ងៃ​នេះ​ ក្រោយ​ដណ្ដើម​បាន​មេដាយ​ ៥ គ្រឿង​ពី​ព្រឹត្តិការណ៍​ការ​ប្រកួត​​ការ៉ាតេ​ជ្រើសរើស​ជើង​ឯក​អាស៊ីអាគ្នេយ៍​ទៅ​​​​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម។

រូបថត (ប៉ែន រតនា)

**កីឡាករ​-​កីឡា​ការិនី​ដែល​ដណ្ដើម​មេដាយ​មាន​ដូច​ខាង​ក្រោម៖**

១- កីឡា​ការិនី លី ស៊ូអ៊ីង ទទួល​បាន​មេដាយ ប្រាក់ ( ផ្នែក​កាតា )

២- កីឡាករ ជ្រុន វិរៈបុត្រ ទទួល​បាន​មេដាយ សំរឹទ្ធ ( ផ្នែក​ប្រយុទ្ធ​ទម្ងន់-៥៧គ.ក)

៣- កីឡា​ការិនី ឆាយ​កៀក យុគិ ទទួល បាន​មេដាយ សំរឹទ្ធ ( ផ្នែក​ប្រយុទ្ធ​ទម្ងន់ -៥៤គ.ក )

៤- កីឡា​ការិនី លី ស៊ូអ៊ីង ទទួល​បានមេដាយ សំរិទ្ធ ( ផ្នែក ប្រយុទ្ធ ទម្ងន់ -៥៤គក )។

៥-​កីឡា​ការិនី ឆន ស្រី​ភា ទទួល​បាន​មេដាយ សំរិទ្ធ មួយ​គ្រឿង (ផ្នែក​ប្រយុទ្ធ​ទម្ងន់ -៥០គ.ក)

​ព្រឹត្តិការណ៍​ខាង​លើ​នេះ​មាន​ប្រទេស​ចូល​រួម​ចំនួន ៧ រួម​មាន វៀតណាម​ (ម្ចាស់ផ្ទះ) កម្ពុជា ប្រ៊ុយណេ ថៃ ឡាវ ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម