គ្រោះថ្នាក់ខ្លាំង! ៨ចំណុចគួរដឹងមុនដាក់ស្អំថ្ម ឬក្អមក្តៅក្រោយសម្រាលកូនខ្ចី

  • 2018-04-26 02:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​សម្រាល​កូន​ថ្មីៗ​ មានទម្លាប់១ ​ដែល​ស្ត្រី​ភាគច្រើន​បាន​ធ្វើ​តៗគ្នា​ តាំងពី​បុរាណ​មក។ នោះ​គឺ​ការ​ស្អំ​សង្កត់​ក្អម ឬ​ថ្ម​ក្ដៅ​លើ​ពោះ ដោយ​ជឿ​ថា​អាច​ធ្វើឲ្យ​ឆាប់​ឆ្អិនសរសៃ។ ប៉ុន្តែ​តាម​អ្នក​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ បាន​បកស្រាយ​ពី​គ្រោះថ្នាក់​នានា ​ដល់​អាយុ​ជីវិត ​ដែល​យើង​នឹកស្មាន​មិនដល់។ សំណួរ​ដែល​តែង​ចោទសួរ៖ ហេតុអ្វី​គេ​សង្កត់​គ្រប់គ្នា​មិន អី? សង្កត់​តែ​អីចឹង​មួយជាតិ​ហើយ​ អត់ ឃើញ​អីផង? ការ​ពិត​​ ៨ចំណុច​ ត្រូវ​បាន​លាតត្រដាង ដោយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព​ និង​រោគ​ស្ត្រី​ នៃ​សម្ភព​ឯកជន​ធំ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​ភាគ​ច្រើន​ហៅ​ថា​ សម្ភព​ចិត្ត្រា​។ ហេតុផល​ និង​គ្រោះថ្នាក់​នានា​ នៃ​ការ​ដាក់​របស់​ក្ដៅ​លើ​ពោះ​ ក្រោយ​សម្រាល​កូន​ថ្មីថ្មោង មានដូច​តទៅ៖

១. អំឡុង​ពេល មាន​ផ្ទៃពោះ សរសៃ​ឈាម​ចិញ្ចឹម​ស្បូន និង ស្បូន​ត្រូវ​រីក ធំ​បន្តិច​ម្ដង​ៗ​ ពី​មួយ​ខែ​ទៅ​មួយ​ខែ

២. ក្រោយ​ សម្រាល​ចាំបាច់​ត្រូវតែ​ស្អំ​ទឹកកក​ ដើម្បី​ផ្ដល់​ភាព​ត្រជាក់ ជួយ​ដល់​សរសៃ​ឈាម និង​ស្បូន រួម​តូច​ដូច​ដើម​ល្អ

៣. បន្ថែម​របស់​ក្ដៅ​ អាចឲ្យ​ឈាម​រាវ​ហូរ​ដូច​ទឹក ឬ​កក​ទាំង​ដុំ ធំ និង​ឈាន​ដល់ ការ​វះ​កាត់​ស្បូន​ចេញ​ទាំង​នៅ​ក្មេង

រូបសកម្មភាពវះកាត់យកស្បូនចេញដើម្បីសង្គ្រោះជីវិតស្រ្តីម្នាក់ដែលបានដាក់សង្កត់របស់ក្តៅលើពោះ

៤. ស្ត្រី​ក្រោយ​សម្រាលកូន ស្បូន និង សរសៃ​ឈាម​ គឺ​បាន ធំ​បាត់​ហើយ​រយៈពេល៩ខែ ១០ថ្ងៃនេះ​

៥. ដាក់​ស្អំ ឬ​សង្កត់​របស់​ក្ដៅ​សង្កត់​លើ​ពោះ​ថែម អាចឲ្យ​សរសៃ​ឈាម​ និង​ស្បូន​រីក​ធំ ជាហេតុ​អាចឲ្យ​ស្ត្រី​ធ្លាក់​ឈាម​ធ្ងន់ធ្ងរ ឬ​អាច​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។

ស្បូនដែលបានវះកាត់ចេញមកឃើញថា ស្បូន សាច់ស្បូនជ្រាយដូច ប៉េងប៉េាងច្រកទឹក

៦. សរសៃ​ឈាម​ចិញ្ចឹម​ស្បូន​ នឹង​ត្រូវ​រួម​តូច​បន្តិច​ម្ដងៗ មក ដូច​ដើម វិញ

៧. ក្រោយ​សម្រាល​​តួនាទី​របស់​ស្បូន​ ត្រូវ​តែ​កន្ត្រាក់​រួម​តូច

៨. ការ​សម្រាល​ដោយ​ធម្មជាតិ ត្រូវការ​រយៈពេល ៣សប្តាហ៍ និង​ ករណី​សម្រាល​ដោយ​វះ​កាត់​ អាច​ ៤សប្តាហ៍​ ទើប​សរសៃ​ឈាម និង​ស្បូន​រួម​តូច​ដូចដើម​វិញ។

អត្ថបទ៖ ពៅ រក្សា

រូបភាព៖ ផ្តល់ឲ្យដោយសម្ភព​ចិត្ត្រា​