ពាន​សម្ដេច​ថ្នាក់​ខេត្ត​រក​ឃើញ​ជើងខ្លាំង​វគ្គ ៨ ក្រុម​ចុង​ក្រោយ

  • 2018-04-26 03:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​រង្វាន់ Hun Sen Cup ថ្នាក់​ខេត្ត​បាន​ស្វែង​រក​​ក្រុម​ខ្លាំង​ចំនួន ៨​ ដែល​ឡើង​មក​កាន់​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​ហើយ ​ក្រោយ​បញ្ចប់​ការ​ប្រកួត​កាល​ពី​ម្សិល​មិញ​នេះ។ ​

​ក្រុម​ខ្លាំង​ទាំង ៨ នោះ​រួម​មាន ៖ ស៊ីម៉ាក់, ខេត្ត​មណ្ឌលគិរី, គីរីវង់​សុខ​សែន​ជ័យ, សាលា​បាល់ទាត់​ជាតិ​បាទី​ក្រោម​អាយុ​១៨ឆ្នាំ, ខេត្ត​ព្រៃវែង, ខេត្ត​កំពត, ខេត្ត​កោះកុង និង​ខេត្ត​កំពង់ចាម ។ ដោយ​ឡែក​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ ​នឹង​ចាប់​ឆ្នោត​ម្ដង​ទៀត ព្រម​ទាំង​ប្រើ​រូប​មន្ត​ចាញ់​ធ្លាក់​ៗ​ដដែល៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម