ចាក់​បទ "Despacito” ដដែល​ៗ​ច្រើន​ដង​ពេក DJ ក្លឹប​រាត្រី​ម្នាក់​ត្រូវ​គេវៃ​ឡើង​ដំណំ

  • 2018-04-26 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជម្លោះ​ដ៏​ធ្ងន់ធ្ងរ​មួយ​បាន​កើត​ឡើង​ក្នុង​ក្លឹប​រាត្រី​មួយ​ដែល​មាន​ឈ្មោះ​ថា Ibiza ក្រោយ​ក្រុម​ក្មេង​ប្រុស​ៗ​មួយ​ក្រុម​បាន​ឡើង​ទៅ​កន្លែង​របស់ DJ មួយ​រូប​ដើម្បី​វាយ​និង​ទាត់​ធាក់ DJ រូប​នោះ។

ដោយ​បុគ្គលិក​សន្តិសុខ​ក្នុង​ក្លឹប​មួយ​នោះ មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ ហើយ​ក៏​បាន​ទាក់ទង​ទៅ​ប៉ូលិស​ដើម្បី​ឃាត់​ខ្លួន​ជន​បង្ក​ចំនួន​៤​រូប​ភ្លាម​ៗ។

បើ​តាម​ជន​បង្ក​មួយ​រូប​បាន​និយាយ​ថា DJ រូប​នោះ​បាន​ចាក់​តែ​បទ​ចម្រៀង "Despacito” ពេញ​មួយ​យប់ ហើយ​ពួក​គេ​បាន​ព្រមាន​លោក​ឲ្យ​ឈប់​ចាក់​បទ​នោះ​ទៀត ព្រោះ​ពួកគេ​ស្ដាប់​ឡើង​ឆ្អែតឆ្អន់​ហើយ ប៉ុន្តែ DJ រូប​នោះ​នៅ​តែ​មិន​ស្ដាប់ ថែម​ទាំង​ឌឺ​ចាក់​បទ​នោះ​ទៀត។ ហើយ​នៅ​ពេល​បទ​ចម្រៀង​នោះ​ត្រូវ​បាន​ចាក់​​ដល់​លើក​ទី​១០ ពួក​គេ​ទ្រាំ​មិន​បាន​ក៏​ឡើង​ទៅ​វាយ​​ DJ​នោះ​តែ​ម្ដង​ទៅ៕

ចុចអាន៖

​​

ប្រភព៖ 233exclusive   ប្រែ​សម្រួល៖ អន សុភក្ត្រា