Son អាច​នឹង​រួច​ខ្លួន​ពី​កាតព្វកិច្ច​យោធា ប្រសិន​អាច​បំពេញ​លក្ខខ័ណ្ឌ​១​នេះ​បាន

  • 2018-04-26 04:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ច្បាប់​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​យុវជន​អាយុ​ចាប់​ពី​២១​ឆ្នាំ​ដល់​២៧​ឆ្នាំ ត្រូវ​បំពេញ​កាតព្វកិច្ច​យោ​រយៈពេល​២១​ខែ (ជិត​២​ឆ្នាំ)។ ចំណែក Son Heung-min ខ្សែ​ប្រយុទ្ធ​របស់ Spurs មិន​ទាន់​បាន​ចូល​បំពេញ​កាតព្វកិច្ច​នៅ​ឡើយ​ទេ។

Son វ័យ​២៥​ឆ្នាំ​​​នឹង​មិន​បាន​​ចូល​លេង​​នៅ​ដើម​រដូវ​កាល Premier League  រដូវ​កាល​២០១៨-១៩ ដោយ​សារ​តែ​រូប​គេ​មាន​ភារកិច្ច​លេង​នៅ​កម្មវិធី Asia Games ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី ១ ខែ កញ្ញា ឆ្នាំ ២០១៨។ សម្រាប់ Premier League រដូវ​កាល​ក្រោយ នឹង​បើ​នៅ​ថ្ងៃ​ទី ១១ ខែ សីហា ឆ្នាំ​ ២០១៨ ដូច្នេះ Son នឹង​​អាច​លេង​នៅ​ប៉ុន្មាន​ប្រកួត​ដំបូង​ឲ្យ Spurs ដោយ​ជាប់​នៅ​ជាមួយ​ជម្រើស​ជាតិ​កូរ៉េខាង​ត្បូង។

តាម​សម្ដី​លោក Kim Hak-bum គ្រូ​ជម្រើស​ជាតិ​កូរ៉េខាង​ត្បូង​បាន​​ប្រាប់​សារព័ត៌មាន  Yonhap news  ថា បន្ទាប់​ពី​ត្រូវ​ជួយ​ក្រុម​នៅ World Cup នៅ​ប្រទេស​រុស្សី Son ក៏​គ្រោង​​​លេង​ឲ្យ​ជាតិ​នៅ​ព្រឹត្តិការណ៍ Asia Games ផង​ដែរ។ យ៉ាង​នេះ​ក្ដី វា​ក៏​ជា​រឿង​ល្អ​មួយ ព្រោះ​ពេល​នេះ Son មិន​ទាន់​បំពេញកាតព្វកិច្ច​យោធា​នៅ​ឡើយ តែ​ប្រសិន​ជា​អាច​ជួយ​ក្រុម​​ឈ្នះ​មេដាយ​មាស Asia Games នោះគេ​អាច​​រួច​ខ្លួន៕ ​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ