ឯម រៀម​ បង្ហាញ​​ស្នាដៃ​ច្នៃថ្មី​ អស្ចារ្យ​ខ្លាំង​ណាស់(វីដេអូ)

  • 2018-04-26 07:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ឌិត​ច្នៃ​ម៉ូត ឯម រៀម បាន​បង្ហាញ​ការ​ឆ្នៃ​ប្រឌិត​ថ្មី​​មួយ​ទៀត ដោយ​ដក​ស្រង់​ចេញ​ពី​រឿង​ល្ខោន​ខោល​ វត្ត​ស្វាយ​អណ្តែត​ ខេត្ត​កណ្ដាល ក្នុង​នោះ​ប្រុស​ៗ​ស្លៀក​សម្លៀក​បំពាក់​មនុស្ស​ស្រី​ទាំងអស់​ មាន​ការ​បូក​បញ្ចូល​គ្នា​ពី​មកុដអប្សរាបន្ថែម​​ ដើម្បី​ឲ្យ​យុវជន​ចាប់​អារម្មណ៍​ពី​សិល្បៈ​បុរាណ​កាន់​តែ​ខ្លាំង​ឡើង​។

ស្នាដៃ​ថ្មី ដ៏​អស្ចារ្យនេះ​ ឯម រៀម ប្រាប់​ថា​ ខ្លួន​​ ដក់​ស្រង់​ចេញ​ពី​រឿង​រាម​កេរ្តិ៍ ក្នុង​ទម្រង់​ល្ខោន​ខោល​ ។ ត្រង់វគ្គ​ ក្រុង​​រាពណ៍ចាប់​ នាង​សិតា​ ទៅ​ក្រុង​លង្កា​មក​​ធ្វើ​​ជា​​ប្រធាន​បទ​ ក្នុង​ការ​​ថត​ម៉ូដ​ សំលៀក​បំពាក់​និង​ ផលិត​គ្រឿង​អលង្ការ ដែល​លម្អ​ដោយ​ក្បូរ​ក្បាច់​រចនា​​ល្អ​ឯក​ ។

បណ្ឌិត​ច្នៃម៉ូត​រូប​នេះ​ បន្ថែម​ថា​ ៖ « ក្នុង​ឈុត​នេះ​នាង​សិតា​និង​ ក្រុង​រាពណ៍​​មិន​ត្រូវ​គ្នា​ទេ គឺ​ស្អប់​គ្នា​ អញ្ចឹង​ការ​ថត​ទៅ​ តួ​ទាំង​ពី​គឺ​បង្ហាញ​ទឹក​មុខ​ខឹង​និង​គ្នា​។ ជា​ពិសេស​វគ្គ​នេះ​បង​យក​​មនុស្ស​ប្រុស​ទាំង​អស់​ តែ​មាន​ស្លៀក​ពាក់​ជា​ នាង​សិតា និង ក្រុង​រាពណ៍​ ព្រោះ​បង​តាម​លំនាំ​​ល្ខោន​ ខោល​នៅ​ស្វាយ​អណ្ដែត​ ពេល​យើង​ធ្វើ​អញ្ចឹង​ ទើប​​ក្មេង​ៗ​ចាប់​អារម្មណ៍​»៕

​​

អត្ថបទ៖ ច្រឹក ស្រីអូន

រូប​ភាពផ្ដល់សិទ្ធិដោយ ក្រុមថតរូប Gentle Photography

អត្ថបទថ្មី