ប្រទេស​ក្នុង​អាស៊ី​ណា​ខ្លះ​ មាន​សមត្ថភាព​ខ្លាំង​អាច​​ផលិត​ថាមពល​នុយក្លេអ៊ែរ​?

  • 2018-04-26 05:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ ដើម្បី​បង្កើត​ជា​អគ្គិសនី​ប្រើប្រាស់​នោះ​បាន​ចាប់​ផ្ដើម​តាំង​តែ​ពី​ទសវត្សរ៍​ឆ្នាំ ១៩៥០ មក​ម្ល៉េះ ដែល​សព្វ​ថ្ងៃ​មាន​ប្រទេស​អភិវឌ្ឍ​​មួយ​ចំនួន នៅ​លើ​ពិភព​លោក​កំពុង​ពឹង​ផ្អែក​លើ​ថាមពល​នេះ។

ក្នុង​នោះ​ក៏​មាន​ប្រទេស​នៅ​ក្នុង​ទ្វីប​អាស៊ី ​មួយ​ចំនួន​ដែរ ដែល​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​នាំ​យក​បច្ចេកវិទ្យា​ដ៏​មាន​អានុភាព​នេះ មក​បម្រើ​ក្នុង​វិស័យ​ថាមពល​របស់​ខ្លួន។ ប្រទេស​ទាំង​នោះ​មាន​ដូច​ជា៖

បង់ក្លាដេស៖ ​មាន​រ៉េអាក់ទ័រ (Reactor) ចំនួន ២ ដែល​នឹង​កំពុង​សាង​សង់​ និង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នា​ឆ្នាំ ២០២៣។

រូប​តំណាងរ៉េអាក់ទ័រ​នៅ​ប្រទេស បង់ក្លាដែស (កំពុងសាង​សង់)

**ចិន**៖ មាន​រ៉េអាក់ទ័រ (Reactor) ចំនួន ៣៨ ដំណើរការ ដែល​អាច​ផលិត​បាន​ថាមពល​ចំនួន ៣៤.៦ ជីកាវ៉ាត់ (Gwe) ស្មើ​នឹង ៤ភាគ​រយ នៃ​ថាមពល​ទាំង​អស់​ក្នុង​ប្រទេស (២០១៧)។ ប្រទេស​នេះ​ក៏​កំពុង​សាងសង់ រ៉េអាក់ទ័រ​ចំនួន ៥៨ ផ្សេង​ទៀត​ដែរ ដើម្បី​ទទួល​បាន​ថាមពល​ដល់ ៥៨ ជីកាវ៉ាត់ (Gwe) ក្នុង​ឆ្នាំ ២០២០ និង​ ៣០ ជីកាវ៉ាត់ (Gwe)​ទៀត​សម្រាប់​ឆ្នាំ​បន្ត​បន្ទាប់។

រ៉េអាក់ទ័រ​នៅ​ប្រទេស ចិន

ឥណ្ឌា៖ មាន​រ៉េអាក់ទ័រ (Reactor) ចំនួន ២២ ដំណើរការ ដែល​អាច​ផលិត​បាន​ថាមពល​ចំនួន ៦.២ ជីកាវ៉ាត់ (Gwe) ស្មើ​នឹង ៣ភាគ​រយ នៃ​ថាមពល​ទាំង​អស់​ក្នុង​ប្រទេស (២០១៧)។ ប្រទេស​នេះ​ក៏​កំពុង​សាងសង់ រ៉េអាក់ទ័រ​ចំនួន ៦ ផ្សេង​ទៀត​ដែរ​នា​ដើម​ឆ្នាំ ២០១៨ នេះ ដើម្បី​ទទួល​បាន​ថាមពល​ដល់ ១៤.៦ ជីកាវ៉ាត់ (Gwe) ក្នុង​ឆ្នាំ ២០២៤។

រ៉េអាក់ទ័រ​នៅ​ប្រទេស ឥណ្ឌា

ជប៉ុន៖ មាន​រ៉េអាក់ទ័រ (Reactor) ចំនួន ៤២ ដំណើរការ ដែល​អាច​ផលិត​បាន​ថាមពល​ចំនួន ៤០ ជីកាវ៉ាត់ (Gwe) ស្មើ​នឹង ៤ភាគ​រយ នៃ​ថាមពល​ទាំង​អស់​ក្នុង​ប្រទេស (២០១៧)។ កាល​ពី​មុន ថាមពល​ទាំង​អស់​ក្នុង​ប្រទេស​នេះ​បាន​មក​ពី​នុយក្លេអ៊ែរ ដល់​ទៅ ៣០​ភាគ​រយ ឯណោះ តែ​ដោយ​សារ​រលក​យក្ស​ស៊ូណាមិ បាន​បំផ្លាញ​រោង​ចក្រ​នុយក្លេអ៊ែរ នៅ​ទី​ក្រុង ហ៊្វូគូស៊ីម៉ា អស់ ២៦ រ៉េអាក់ទ័រ​នា​ឆ្នាំ ២០១១ នាំ​ឲ្យ​ធ្លាក់​ចុះ​រហូត​ដល់ ៤ភាគ​រយ​វិញ។ ក្នុង​នោះ​រ៉េអាក់ទ័រ ៥ ក្នុង​ចំណោម ២៦ បាន​ស្ដារ​ឲ្យ​ប្រើប្រាស់​ឡើង​វិញ​បាន​ហើយ។

រ៉េអាក់ទ័រ​នៅ​ប្រទេស ជប៉ុន

កូរ៉េ​ខាង​ត្បូង៖ មាន​រ៉េអាក់ទ័រ (Reactor) ចំនួន ២៤ ដំណើរការ ដែល​អាច​ផលិត​បាន​ថាមពល​ចំនួន ២២.៥ ជីកាវ៉ាត់ (Gwe) ស្មើ​នឹង ២៧ភាគ​រយ នៃ​ថាមពល​ទាំង​អស់​ក្នុង​ប្រទេស (២០១៧)។ ប្រទេស​នេះ​ក៏​កំពុង​សាង​សង់ រ៉េអាក់ទ័រ​ចំនួន ៤ ទៀត​ដែរ​ បូក​រួម​នឹង​គម្រោង​ទៅ​អនាគត​ចំនួន​ ២ ទៀត។

រ៉េអាក់ទ័រ​នៅ​ប្រទេស កូរ៉េ​ខាង​ត្បូង

ប៉ាគីស្ថាន៖ មាន​រ៉េអាក់ទ័រ (Reactor) ចំនួន ៥ ដំណើរការ ដែល​អាច​ផលិត​បាន​ថាមពល​ចំនួន ១.៤ ជីកាវ៉ាត់ (Gwe) ស្មើ​នឹង ៦ភាគ​រយ នៃ​ថាមពល​ទាំង​អស់​ក្នុង​ប្រទេស (២០១៧)។ ប្រទេស​នេះ​ក៏​កំពុង​មាន​រ៉េអាក់ទ័រ ២ ទៀត​កំពុង​សាង​សង់​ដែរ។

រ៉េអាក់ទ័រ​នៅ​ប្រទេស ប៉ាគីស្ថាន

ចុចអាន៖

ប្រភព៖ world-nuclear   ប្រែ​សម្រួល៖ ផាត សុវត្ថិ