មហោស្រព​ភាពយន្ត​ខ្លីមួយសោះ តែ​អាចបង្កើត​អ្នក​ផលិត​កុន​ខ្នាត​វែង​ នាថ្ងៃអនាគតបាន

  • 2018-04-26 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ដើម​បង្កើត​ក្នុង​ឆ្នាំ​ ២០០៩ មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ បាន​ក្លាយ​ជា​កម្មវិធី​ប្រចាំ​ឆ្នាំ​ដោយ​ផ្ដល់​ឱកាស​ និង​លើក​ទឹក​ចិត្ត​យុវវ័យ​ជំនាន់​ថ្មី​បង្ហាញ​ស្នាដៃ​ផលិត​ភាពយន្ត​ចេញ​ពី​ស្រមើល​ស្រមៃ​ទោះ​គ្មាន​បទ​ពិសោធន៍​ផលិត​។

សាលសន្និសិត ចតុម្មុខ

ទោះ​ជា​ភាពយន្ត​ផលិត​ដោយ​ទូរស័ព្ទ​ ឬ​ពី​កាមេរ៉ា​តម្លៃ​ប៉ុន្មាន​ក៏​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ធ្លាប់​ផ្ដល់​ឱកាស​ចូលរួម​ប្រកួត​ផង​ដែរ​ដើម្បី​សម្រេច​គោល​បំណង​មួយ​គឺ​ជំរុញ​ការផលិត​ភាពយន្ត​ខ្មែរ​។ លោក ស៊ុំ ស៊ីថែន ស្ថាបនិកមហោស្រពភាពយន្តខ្លីចតុមុខ ប្រាប់ថា៖ «រយៈពេល​ជិត ១០ ឆ្នាំ​មក​នេះ​មាន​ផលិតករ​ភាពយន្ត​ខ្លី​មួយ​ចំនួន​បាន​ក្លាយ​ជាអ្នក​ផលិត​រឿង​ខ្នាត​ធំ​ និង​រុញ​ច្រាន​ការ​ផលិត​ភាពយន្ត​កាន់​តែ​ច្រើន​ឡើង​ជា​រៀងរាល់​ឆ្នាំ»។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​បង្កើត​កម្មវិធី​មហោស្រព​ភាពយន្ត​ខ្លី​ថ្មីៗ​មួយ​ចំនួន​ទៀត​ដែល​យក​គំរូ​តាម​កម្មវិធី​ប្រចាំ​ឆ្នាំ​មួយ​នេះ​ លោក ស៊ីថែន ដែលកំពុងបន្តការសិក្សា​លើការគ្រប់គ្រងការផលិតភាពយន្តបន្ត។

លោក ស៊ុំ ស៊ីថែន

មិន​ខុស​ពី​ឆ្នាំ​កន្លង​ការ​ជ្រើសរើស​ទទួល​ភាពយន្ត​ខ្លី​ត្រូវ​បាន​កំណត់​ កាល​បរិច្ឆេទ​ទទួល​ភាពយន្ត​ដែល​មាន​ថេរ​វេលា​មិន​លើស​ពី​ ៣០​នាទី​។ គ្រប់​គ្នា​អាច​ចាប់​ផ្ដើម​ផ្ញើ​ភាពយន្ត​ខ្លី​របស់​ខ្លួន​ មក​ដាក់​ប្រកួត​ក្នុង​កម្មវិធី​នេះ​បាន​ហើយ​តាម​រយៈ គេហទំព័រ​ហ្វេប៊ុក​ផ្លូវការ​របស់​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ​ “Chaktomuk Short Film Festival” ឬ នៅលើគេហទំព័រ filmfreeway.com/CSFF

ដោយ​ភាពយន្ត​ខ្លី​របស់​អ្នក​ត្រូវ​ស្រប​តាម​លក្ខខ័ណ្ឌ​ដូច​ខាង​ក្រោម​៖

  • អ្នក​ចូលរួម​ត្រូវ​ទទួល​ខុស​ត្រូវ ចំពោះ​មុខ​ច្បាប់​លើ​កម្មសិទ្ធិ​បញ្ញា​ និង​ការ​រក្សា​សិទ្ធិ​ផ្សេង​ៗ​ទាក់​ទង​និង​រឿង​ខ្លី​របស់​ខ្លួន​។

  • ភាពយន្ត​ខ្លី​ ត្រូវ​តែ​មាន​ subtitled ជា​ភាសា​អង់គ្លេស​ លើក​លែង​តែ​ភាពយន្ត​នោះ​និយាយ​ភាសា​អង់គ្លេស​ស្រាប់​។

  • ភាពយន្ត​ខ្លី​ ត្រូវ​តែ​ជា​ភាពយន្ត​ដែល​ផលិត​ចាប់​ពី​ដើម​ខែ​មករា ឆ្នាំ២០១៧ មក

  • ភាពយន្ត​ខ្លី​ត្រូវ​មាន​រយៈ​ពេល​មិន​លើស​ពី​ ៣០នាទី​។

នេះ​ជា​ឱកាស​នឹង​ជា​ពេល​វេលា​បង្ហាញ​ស្នាដៃ​ ទស្សនៈ​ និង​រូបភាព​ថ្មី​ រស​ជាតិ​ថ្មី​ជាមួយ​សាច់​រឿង​ថ្មី​ដើម្បី​ក្លាយ​ខ្លួន​ជា​ផ្នែក​មួយ​នៃ​ការ​កសាង​នឹង​ស្ដារ​ឡើង​វិញ​រាល់​ទស្សនីយភាព​សិល្បៈ​តាម​រយៈ​គំនិត​ច្នៃ​ប្រឌិត​របស់​អ្នក​ទាំង​អស់​គ្នា​ ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​រហូត​ដល់​ដំណាច់​ខែ​សីហា​ឆ្នាំ​២០១៨៕

អត្ថបទ៖ Sunny