ម៉ឺន​ សុភា​ ទារបំណុល​ចាស់ពី​ វ៉ាត់​ ឆារ៉ាឡេក​ បាន​ទេ​ ឬ​បន្ត​គ្រាំ​ចិត្ត​ជា​ថ្មីទៀត

  • 2018-04-26 07:03:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ម៉ឺន​ សុភា​ ធ្លាប់​ឈឺ​ចាប់​ដោយ​សារ​អ្នក​ប្រដាល់​ថៃ​ វ៉ាត​ ឆារ៉ាឡេក​ ចំនួន​៤ដង​មក​ហើយ​ ជា​ពិសេស​ជំនួប​ជុំ​ចុង​ក្រោយ​រវាង​អ្នក​ទាំង​ពីរ​កាល​វិល​ជុំ​សន្សំ​ពិន្ទុ​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ​នៃ​ខ្សែក្រវាត់​ស្រាបៀ​លីអូ។​ តើ​ថ្ងៃ​អាទិត្យ​នេះ​ជើង​ខ្លាំង​របស់​កម្ពុជា​ខាង​លើ​អាច​សងសឹក​វិញ​បាន​ទេ?​

កីឡាករ ម៉ឺន សុភា

ម៉ឺន​ សុភា​ ប្រាប់​ឲ្យ​ដឹង​ថា​ កីឡាករ​ វ៉ាត់​ ឆារ៉ាឡេក​ ម្នាក់​នេះ​ចូល​ចិត្ត​ថយ​ទប់​ ជា​ជាង​ដើរ​ចូល​វ៉ៃ​ ឬ​ចូល​ប្ដូរ​ទៅ​ ប្ដូរ​មក។​ ថៃ​ខាង​លើ​នេះ ​ពេល​សាកល្បង​គ្នា​កន្លង​មក​ ហើយ​ដឹង​ថា​ផ្លែ​របស់​ខ្លួន​មិន​ធ្ងន់​ដូច​ កីឡាករ​កម្ពុជា​ គឺ​ជា​ហេតុ​រឹតតែ​មិន​ហ៊ាន​ចូល​ប្ដូរ​ទៅ​ ប្ដូរ​មក​នោះ​ឡើយ​ ពោល​គិត​តែ​ថយ​ទប់។​

កីឡាករ​ វ៉ាត់ ឆារ៉ាឡេក​

ការ​ជួប​គ្នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ​ ម្ចាស់​មេដាយ​ប្រាក់​ស៊ីហ្គេម​ខាង​លើ​ បង្ហើប​ប្រាប់​ខ្លះៗ​ថា​ ប្ដូរ​របៀប​វ៉ៃ​ផ្សេង​ពី​មុន​ហើយ​ ដូច​ជា​ព្យាយាម​បុក​ឲ្យ​ខ្លាំង​ ព្រោះ​ដៃគូ​ហាក់​មិន​សូវ​មាន​ស៊ុហ្វ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​ថៃ​ម្នាក់​នេះ​ក្បាច់​ល្អ។​ សុភា​ សង្ឃឹម​ឈ្នះ​ច្រើន​នា​ថ្ងៃ​អាទិត្យ​នេះ​លើ​កីឡាករ​ វ៉ាត់​ ឆារ៉ាឡេក​ អាច​ថា​ដឹង​ពី​ក្បាច់​ និង​មាន​វិធី​ត្រៀម​ក្នុង​ការ​យក​ឈ្នះ។​

ម៉ឺន​ សុភា ឈ្នះ​កន្លង​ទៅ

ម៉ឺន​ សុភា​ ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ វ៉ាត់​ ឆារ៉ាឡេក​ ៤​លើក​មក​ហើយ​ គឺ​ ៣ដង​ ចាញ់​ និង​ ១ដង​ ស្មើ។​ ការ​ប្រកួត​ថ្ងៃ​អាទិត្យ​ ទី២៩​ មេសា​ ២០១៨​ នេះ​ ជា​ជំនួប​លើក​ទី៥ ​ហើយ​ វគ្គ​នេះ​អ្នកណា​ចាញ់​ហាល​អាវ​ អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។​ វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​មួយ​គូ​ទៀត​នោះ​ ឡុង​ សុភី​ ប៉ះ​ រ៉ាស៊ីសឹង្ហា​ ៕​

អត្ថបទ៖ នួន ស៊ីណា​