កប់! ហាង​កាហ្វេ​លើ​កោះ​ជេជូ​របស់​ G-Dragon រក​ចំណូល​បាន​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​១​ថ្ងៃ

  • 2018-04-26 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​កាហ្វេ​ដែល​មាន​ឈ្មោះ​ថា Untitled, 2017 បាន​កំពុង​តែ​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ខ្លាំង ខណៈ​ម្ចាស់​​របស់​ខ្លួន​កំពុង​តែ​បំពេញ​កាតព្វកិច្ច​បម្រើ​កង​ទ័ព។

កោះ​ជេជូ​ជា​កោះ​មួយ​ក្នុង​ចំណោម​កោះ​ផ្សេង​ទៀត​ដែល​​មាន​ប្រជាប្រិយភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជា​ច្រើន ក្នុង​នោះ​ដែរ ហាង​កាហ្វេ​របស់​តារា​ចម្រៀង G-Dragon ដែល​ទើប​តែ​ដាក់​ដំណើរការ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​នោះ ក៏​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បរទេស​​មិន​តិច​នោះ​ដែរ។

ជាមួយ​នឹង​ភាព​ល្បីល្បាញ រួម​នឹង​ការ​តុបតែង​ហាង​មាន​លក្ខណៈ​ទាក់ទាញ​ខុស​ពី​គេ​នោះ ជា​លទ្ធផល​ហាង​កាហ្វេ​មួយ​នេះ​អាច​រក​ចំណូល​បាន​ជាង ១៥​ លាន​វុន (១៣ ៩០០ដុល្លារ) ក្នុង​មួយ​ថ្ងៃ។

មួយ​វិញ​ទៀត តារា​ចម្រៀង​រូប​នេះ​ក៏​​បាន​សាង​សង់​កន្លែង​លេង​ប៉ូល​មួយ​ទៀត ដែល​ទើប​តែ​បាន​បើក​ឲ្យ​ដំណើរ​ការ​នៅ​ចុង​ខែ​មីនា​នេះ​ទេ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ អន សុភក្ត្រា