ការ​សិក្សា​​មួយ​បង្ហាញ​ថា អ្នក​ញៀន​ទូរសព្ទ ដូច​ញៀន​អាភៀន

  • 2018-04-26 07:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សា​មួយ​ព្រមាន​ថា ការ​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ហួស​កម្រិត បង្កើន​ភាព​ឯកោ និង​ការ​ថប់​បារម្ភ ហើយ​ញៀន​ដូច​អ្នក​ជក់​អាភៀន​ដែរ។

​យោង​តាម​ការសិក្សា​ថ្មី​មួយ​បាន​រក​ឃើញថា ការពឹង​អាស្រ័យ​លើ​ស្មា​ត​ហ្វូ​ន​អាច​មាន​ឥទ្ធិពល​ស្រដៀង​គ្នា​ទៅលើ​ខួរក្បាល​ដូច​អ្នក​ដែល​ញៀនអាភៀន​ដែរ​។​

​អ្នកស្រាវជ្រាវ​ដែល​ស្ទង់​មតិ​និស្សិត​មហាវិទ្យាល័យ​អំពី​ការ​ប្រើ​បច្ចេកវិជ្ជា បាន​រក​ឃើញ​និន្នាការ​គួរ​ឱ្យ​ព្រួយបារម្ភ​ក្នុងចំណោម​អ្នក​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​របស់​ពួកគេ ហើយ​ព្រមាន​ថា​ឥរិយាបថ​បែបនេះ​គឺ​ដូចជា​ប្រភេទ​នៃ​ការ​សេព​សារធាតុ​ញៀន​ដែរ​។​

​ក្រៅពី​ផល​ប៉ះ​ពល់​ដល់​សរសៃប្រសាទ ក្រុម​អ្នកស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ទូរសព្ទ​មាន​អារម្មណ៍​ឯកោ ធ្លាក់​ទឹកចិត្ត និង​មានការ​ព្រួយបារម្ភ​ច្រើនជាង​មិត្តភ័ក្ដិ​របស់​ពួកគេ ដែល​មិនសូវ​ប្រើ​ស្មា​ត​ហ្វូ​ន​។​ ​ការសិក្សា​នេះ​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​រដ្ឋ​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (San Francisco State University) លើ​និស្សិត​ចំនួន ១៣៥ នាក់​៕

ប្រភព៖ rasmeinews

អត្ថបទពេញនិយម