និស្សិតខ្មែរម្នាក់ប្រាប់គន្លឹះ១ត្រូវធ្វើ មុនចង់ទៅជាន់ដីជប៉ុន

  • 2018-04-26 08:13:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រឿង​គោរពវិន័យ​ និង​ពេលវេលា​ អ្នកណា​មិន​ល្បី និង​នឹក​ដល់​ជនជាតិ​ជប៉ុន។ ​និស្សិត​ខ្មែរ​មួយ​រូប​បាន​បង្ហើប​ប្រាប់​ថា មិនមែន​ជា​រឿង​លេងសើច ដែល​គ្រប់គ្នា​ត្រូវ​ដឹង​ច្បាស់​ មុន​ប្រាថ្នា​ចង់​ទៅ​ដល់​ ទឹកដី​នៃ​ប្រទេស​ទំនើប​ និង​មានឆន្ទៈ​ជាតិនិយម​ខ្ពស់​មួយ​នេះ។

លោក​សេក​ សុផល​ ជា​អតីត​និស្សិត​ខ្មែរ ដែលបាន​បញ្ចប់ ការសិក្សា​​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​ផ្នែក​សិក្សា​អាស៊ី ប៉ាស៊ីហ្វិក ជំនាញ​ទំនាក់ ទំនាក់ទំនង​អន្តរជាតិ នៃសាកលវិទ្យាល័យ Ritsumeikan ក្នុងទីក្រុង Beppu ប្រទេសជប៉ុន​ បានប្រាប់ឲ្យដឹងថា៖ ភាគច្រើនបញ្ហាយឺតនេះ បានកើតទ្បើងញឹកញាប់នៅតាមស្ថានីយរថភ្លើង​សាធារណៈ​ មូលហេតុ​ គឺដោយ​សារ​ តែបញ្ហាបច្ចេកទេស​សុទ្ធសាធ នៃការប្តូរខ្សែរថភ្លើងយឺតពីតាមខេត្ត ឬតំបន់ផ្សេងគ្នា​ ដែលមានច្រើនខ្សែ​ ដូចសសៃឈាម។

ដូច្នេះ​ បើទោះជាយ៉ាងនេះក្តី ដើម្បីបញ្ជាក់ពីរឿងនេះ​ លោក​សេក​ សុផល បន្តថា៖ មិនមែនគ្រាន់តែសុំទោសមួយម៉ាត់​ អាចរួចខ្លួនទេ ប៉ុន្តែយើងត្រូវធ្វើ ​រឿង​សំខាន់១​ នោះគឺការរក​លិខិតបញ្ជាក់ជាផ្លូវការ១​ និងមានបោះត្រា ដើម្បីបញ្ជាក់ ពីមូល​ហេតុច្បាស់លាស់។

ការយឺតខ្សែរថភ្លើងនេះ​ យូរបំផុតកើតមាន​ ចន្លោះពី០៥ ទៅ១០នាទីតែប៉ុណ្ណោះ ឬអាចតិចជាងនេះក៏មាន។

វាពិតជារឿងភ្ញាក់ផ្អើល និងគួរឲ្យកោតសរសើរ​ អតីតនិសិ្សតខ្មែរខាងលើ​ និយាយទៀតថា៖ ទោះ១នាទី​ មែន តែជប៉ុនគេប្រកាន់ណាស់​ ព្រោះវាមានឥទ្ធិ​ពល​លើផ្លូវអារម្មណ៏​នៃបង្ហាញ​ដំបូងបំផុត​ មុនឈានដល់ការជួបគ្នា។​ បើទៅយឺតការណាត់​ នោះគឺមានន័យថាយើង​មិនបានផ្តល់តម្លៃ​ដល់​ដៃគូ​ ឬជំនួបនេះ​ មិនត្រូវបានរៀបចំទុកមុនជាដើម។

អត្ថបទ៖ ពៅ រក្សា