កែវ កុលស ថា មូលហេតុ​បឹង​កេត​ប្រឹងលេង​យប់មិញ​ គឺ​ដើម្បី​មុខមាត់ជាតិ

  • 2018-04-26 08:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក កែវ កុសល គ្រូ​បង្វឹក​បឹង​កេត​​បង្ហើប​កត្តា​នាំ​ឲ្យ​បឹង​កេត​ឈ្នះ​ក្រុម Shan ​ដល់​ក្នុង​ដី​របស់​មីយ៉ាន់ម៉ា ៤-១ កាល​ពី​យប់មិញ​ក្នុង​ការ​ប្រកួត​បង្គ្រប់​កិច្ច​​ព្រឹត្តិការណ៍ AFC Cup 2018 ។

លោក កែវ កុសល

គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កត្តា​ដែល​នាំ​ឲ្យ​ឈ្នះ​គឺ​ការ​តាំង​ចិត្ត​លេង​ដើម្បី​ជាតិ និង​ការ​ត្រៀម​ខ្លួន​បាន​ល្អ​របស់​ក្រុម​ទាំង​មូល។ អ្វី​ដែល​ពិសេស​នោះ​គឺ​​កីឡាករ​បរទេស​ទាំង​ ៤ នាក់​អាច​លេង​នៅ​លើ​ទីលាន​តែ​មួយ ស្រប​ពេល​កីឡាករ​ខ្មែរ​ទាំង​អស់​គ្មាន​បញ្ហា​របួស ពោល​គឺ​ពេញ​ជើង​ល្អ។

​លោក​បន្ថែម​ថា ​កីឡាករ​បឹង​កេត​បាន​តាំង​ចិត្ត​យ៉ាង​មុតមាំ​ មុន​ពេល​ការ​ប្រកួត​​គឺ​លេង​ដើម្បី​ឈ្នះ បើ​ទោះ​ដឹង​ខ្លួន​ថា ក្រុម​បាន​ធ្លាក់​ពី​ព្រឹត្តិការណ៍​នេះ​ហើយ​ក្ដី។ ​ចំពោះ​លទ្ធផល​នេះ​លោក​ពិត​ជា​សប្បាយ​ចិត្ត ​ពី​ព្រោះ​បាន​ស្ដារ​មុខមាត់​ក្លឹប​ឡើង​វិញ ដោយ​អាច​ដណ្ដើម​​បាន​លេខ​៣​ក្នុង​ពូល។

​ពិន្ទុ​វិញ​បឹង​កេត​រក​បាន ៦​ ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​អស់ ៦ លើក​ស្ថិត​នៅ​លេខ ៣ ស្រប​ពេល​ក្រុម​ Home United ​របស់​សិង្ហបុរី​ស្ថិត​នៅ​លេខ ១ រីឯ​ក្រុម​ Ceres របស់​ហ្វីលីពីន​​នៅ​លេខ ២ មាន​ ១៣ ពិន្ទុ​ស្មើ​ក្រុម​លេខ ១ និង​​ក្រុម​លេខ ៤ Shan United របស់​មីយ៉ាន់ម៉ា ដែល​មាន ៣ ពិន្ទុ​។ បឹង​កេត​ នឹង​មក​ដល់​ទឹក​ដី​កំណើត​វិញ​វេលា​ម៉ោង ៩ យប់​នេះ៕

ក្រុម​បឹង​កេត​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម