Rolls-Royce បែប Black Badge កាន់តែ​មានពណ៌ខ្មៅពិសេស

  • 2018-04-26 08:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls-Royce បាន​បញ្ចេញ​រថយន្ត​បែប Black Badge ជា​សំណុំ​លើក​ដំបូង ជាមួយ​ម៉ូដែល Wraith ចំនួន 40 គ្រឿង និង​ម៉ូដែល Dawn ចំនួន 30 គ្រឿង ដោយ​ដាក់​ឈ្មោះ​ថា Adamas។

លោក Torsten Müller-Ötvös នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​រថយន្ត Rolls-Royce បាន​ថ្លែង​ថា​ Adamas គឺ​ជា​សំណុំ​រថយន្ត​ដែល​កើត​ឡើង​ចេញ​ពី​ការ​ផ្សំសមត្ថភាព​ពិសេស​​​របស់​ក្រុម​សិប្បករ Bespoke នៅ​រោង​ចក្រ​ក្រុង Goodwood និង​ស្មារតី​បែប​ព្រហើន​របស់​រថយន្ត Black Badge។ នេះ​ជា​រថយន្ត​សម្រាប់​អ្នក​ដែល​ហ៊ាន​ប្រថុយ​ ដែល​មិន​ខ្លាច​នឹង​ទទួល​យក​នូវ​ភាព​ប្រណីត​ពិត​ក្នុង​ទម្រង់​ជា​ភាព​ងងឹត​បំផុត។

គ្រាប់​ពេជ្រ​ខ្មៅ​បាន​បញ្ចុះ​ទៅ​ក្នុង​និមិត្ត​សញ្ញា​របស់​រថយន្ត Black Badge។ ​​ទេវរូប Spirit of Ecstasy បាន​ផុស​ចេញពី​ភាព​ងងឹត​ ក្នុង​សណ្ឋាន​ពណ៌ខ្មៅ។ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​​ទេវរូប​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ចេញពី​សរសៃ​កាបូន​ច្នៃ​ដោយ​ម៉ាស៊ីន​ ដែល​ទេវរូប​នេះ​តំណាង​ឲ្យ​គ្រប់​ផ្នែក​សំខាន់​ទាំង​អស់​របស់​សំណុំ​រថយន្ត​នេះ។

ប្រភព៖ rolls-roycemotorcars   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា