សាលារាធានី​ថា «បុគ្គល​មួយក្រុម​តូច»បានដើរបំភ្លៃ​រឿង​ធ្វើ អត្តសញ្ញាណបណ្ណ​

  • 2018-04-26 09:34:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ម្សិល​មិញ​បាន​ប្រកាសលើ​ទំព័រហ្វេស​ប៊ុក​របស់​ខ្លួន​ថា​នាប៉ុន្មាន​ថ្ងៃ​នេះមាន​បុគ្គល​មួួ​យក្រុម​តូច​បាន​ដើរ​បំផុសបំផុល​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​ប្រ​ញាប់ធ្វើ អត្តសញ្ញាណបណ្ណឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​ខែ​កក្កដា ខាង​មុខ​ ដោយ​«បំភ្លៃថា» ក្រោយការបោះឆ្នោតការធ្វើអត្តសញ្ញាណបណ្ណនឹងត្រូវគិតថ្លៃសេវា ដែល​នេះ​សាលារាជធានី​ថាជាការ​បំភ្លៃកាពិត។

បើ​តាម​សាលារាជធានី​ការ​ធ្វើ អត្តសញ្ញាណបណ្ណសញ្ជាតិ​ខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់​នៅ សំបុត្រ​កំណើត សំបុត្រអាពាហ៍ពិពាហ៍ និង​សបុត្រ​មរណភាព​ជា​ដើម​ក៏​មិន​ត្រូវ​គិត​ថ្លៃ​សេវា​ផង​ដែរ។

សាលា​រាជធានី​សរសេរ​បន្តថា​៖ «ជា​មួយ​គ្នា​នេះ​ អាជ្ញាធរ​មាន​សមត្ថកិច្ចត្រូវ​ចាត់វិធាន​ការស្វែ​ងរកបុគ្គល​ដើរបំផុស​បំផុល​​​បំភ្លៃការពិតពីករណី​ធ្វើអត្តសញ្ញាណបណ្ណ​នេះ ​និង​សូមប្រជាពល​រដ្ឋមេត្តា​ជួយផ្តល់​ព័ត៌មាន​ឈាន​ដល់​ការ​ចាប់​ខ្លួន​បុគ្គ​លទាំងនេះ​ ដើម្បីផ្តន្ទាទោស​តាមនីតិវិធីច្បាប់»៕​

អត្ថបទ៖ ទូច សុខា