បើ​ធ្វើ​រឿង​ទាំងនេះបាន អ្នក​ដទៃ​នឹង​មើល​មក​ថា អ្នក​ជា​មនុស្ស​ដ៏​គួរ​ឲ្យ​សរសើរ

  • 2018-04-26 09:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដឹង​អំពី​របៀប​ធ្វើ​ជា​ម្ចាស់​ជីវិត​ខ្លួនឯង ពិតជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​បុគ្គល​ម្នាក់​ៗ។ ដូចនេះ​ហើយ​បើ​អ្នក​អាច​ធ្វើ​រឿង ៨ យ៉ាង​នេះ​បាន អ្នក​នឹង​ក្លាយ​ជា​មនុស្ស​មានបុគ្គលិក​លក្ខណៈល្អ ហើយ​អ្នក​ផង​ទាំងពួង​​នឹង​កោតសរសើរ។

១.ដឹង​អំពី​អារម្មណ៍​អ្នក​ដទៃ និង​និយាយ​មាន​ហេតុផល

មនុស្ស​ដែល​ចេះ​ដឹង​យល់​ពី​អារម្មណ៍​អ្នក​ដទៃ តែង​តែ​ត្រូវ​បាន​គេ​ស្ញប់ស្ញែង។ បើ​មាន​ចំណុច​នេះ អ្នក​នឹង​ត្រូវ​មនុស្ស​ជុំវិញ​ស្រលាញ់​រាប់អាន​ច្រើន។

(រូបតំណាង)

**២.ដឹង​ពី​របៀប​ប្រើ​ពេលវេលា​ឲ្យ​មាន​ប្រសិទ្ធភាព**

មនុស្ស​ខ្លាំង​ដឹង​ពី​អ្វី​ដែល​ពួកគេ​ពិតជា​ចង់​បាន និង​ជៀសវាង​ការ​ខ្ជះខ្ជាយ​ពេល​វេលា។ មិន​តែ​ប៉ុណ្ណោះ​មនុស្ស​រឹងមាំ​មិន​មាន​លេស ដើម្បី​រារាំង​បំណង​ខ្លួន ផ្ទុយ​ទៅ​វិញ​ពួកគេ​តែងតែ​ព្យាយាម​សម្រេច​គោលដៅ​បាន​ទាន់​កំណត់មិន​ដែល​ខាន​ម្ដង​ឡើយ។

៣.មាន​ភាព​បត់បែន តែ​មិនមែន​ក្រឡេចក្រឡុច

ជីវិត​តែងតែ​ផ្លាស់ប្ដូរជានិច្ច ដូច្នេះ​ពេល​ខ្លះ​វា​ពិតជា​ពិបាក​សម្រាប់​សម្រប​ខ្លួន​ទៅ​នឹង​ស្ថានភាព​ថ្មី​មួយ​ទៀត។ មនុស្ស​សាមញ្ញ​ភាគច្រើន​នឹង​មាន​ភាព​ធុញទ្រាន់ ហើយ​អ្នក​ដែល​ខ្លាំង​នឹង​ព្យាយាម​ធ្វើ​ខ្លួនធម្មតា​​រស់នៅ​ជាមួយ​វា​បាន​យ៉ាង​ស្រួល។

៤.ប្រឈម​នឹង​ភាព​ភ័យខ្លាច

មនុស្ស​ក្លាហាន​គឺ​ហ៊ាន​ប្រឈម​មុខ និង​យក​ឈ្នះ​លើ​ការ​ភ័យខ្លាច​ផ្សេង​ៗ​ដែល​ចូល​មក​ក្នុង​ជីវិត។ តែ​បើ​អ្នក​មិន​អាច​យក​ឈ្នះ​ភាព​ភ័យ​ខ្លាច​បាន​ទេ អ្នក​នៅ​នឹង​តែ​ចាញ់​ច្រាប​គេ​រហូត។

៥.ចេះ​ដឹង​ពី​កំហុស​ឆ្គង

ពួកគេ​រៀន​ពី​កំហុស ហើយ​ចេះ​កែប្រែ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។ បុគ្គល​ដែល​មាន​បុគ្គលិកលក្ខណៈ​រឹងមាំ គឺ​មិន​ដែល​ខ្លាច​​ទទួល​កំហុស ហើយ​ទៅ​បន្ទោស​អ្នក​ដទៃ។

(រូបតំណាង)

៦.រស់នៅ និង​ធ្វើ​ការ​សម្រេចចិត្ត​ដោយ​ផ្អែក​លើ​គោលការណ៍​ខ្លួនឯង

ប្រសិនបើ​មនុស្ស​ម្នាក់​រស់នៅ​តាម​គោលការណ៍ និង​យល់​ពី​អាទិភាព​របស់​ខ្លួន​ឯង មិន​ខុស​ទេ​ដែល​គេ​អាច​ក្លាយ​ជា​អ្នក​ដឹកនាំ​ថ្ងៃ​ណា​មួយ។ សមត្ថភាព​នេះ​ធ្វើឲ្យ​ពួកគេ​កាន់តែ​រឹងមាំ និង​មាន​ទំនុក​ចិត្ត​ច្រើន​ជាង​មនុស្ស​ធម្មតា។

៧.បង្កើន​ជំនាញ

មនុស្ស​ខ្លាំង​ៗ​ផ្ដោត​លើ​ការ​បង្កើន​ចំណេះដឹង និង​ចំណេះ​ធ្វើ​របស់​ពួកគេ ដើម្បី​ឲ្យ​ជំនាញ​គេ​កាន់តែ​ទូលំទូលាយ។

៨.មើល​ឃើញ​លំបាក​ជា​ឱកាស

មនុស្ស​ជា​រឿយ​ៗ​មិន​សប្បាយ​រហូត​ទេ បញ្ហា​តែង​មាន​ច្រើន​ជាង​ភាព​រីករាយ​ជានិច្ច។ ប៉ុន្តែ​ពេល​ជួប​រឿង​លំបាក គេ​អាច​ប្រែក្លាយ​វា​ទៅ​ជា​ឱកាស​ល្អ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​វិញ៕

ចុចអាន ៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម