តារា​ស្រី​ជើង​ចាស់​បូលីវូដ​ Priyanka Chopra គឺ​ជា​អ្នក​កំដរ​កូន​ក្រមុំ​កម្មវិធី​អាពាហ៍ពិពាហ៍​រាជ​វង្ស

  • 2018-04-26 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ជើង​ចាស់​បូលីវូដ​ Priyanka Chopra នឹង​ចូល​រួម​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ ព្រះ​អង្គ​ម្ចាស់ Harry និង​តារា​សម្ដែង Meghan Markle។ តារា​រូប​នេះ​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន US Weekly ថា​នាង​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ដ៏​ធំ​នេះ​ ដោយ​ធ្វើ​ជា​អ្នក​កំដរ​កូន​ក្រមុំ​ទៀត​ផង។

ប៉ុន្តែ​ពេល​នេះ​បញ្ហា​មួយ​ដែល​នាង​បារម្ភ​បំផុត​នោះ​គឺ​ នាង​មិន​ទាន់​ដឹង​ថា​នាង​គួរ​តែ​ស្លៀក​សម្លៀក​បំពាក់​បែប​ណា។ Priyanka បាន​ថ្លែង​ថា "ខ្ញុំ​ដូច​ជា​មាន​គំនិត​មួយ​ចំពោះ​ឈុត​នោះ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ហើយ​ខ្ញុំ​មិន​ទាន់​រើស​ឈុត​បាន​នៅ​ឡើយ។"

តារា​ស្រី​ទាំង​ពីរ​រូប​នេះ​បាន​ក្លាយ​ជា​មិត្ត​ស្និទ្ធស្នាល​រយៈ​ពេល ៣​ឆ្នាំ​មក​ហើយ។ តារា​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​នាង​ពិត​ជា​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ដែល Meghan បាន​ជួប​រឿង​ល្អ​ចំពោះ​ជីវិត​របស់​នាង។ កាល​ពី​សប្ដាហ៍​មុន​នេះ​ដែរ Priyanka ទើប​នឹង​អប​អរ​តារា​រួប​នេះ​ ដោយ​បាន​ជាប់​ឈ្មោះ​ក្នុង​តារាង​មនុស្ស​មាន​ឥទ្ធិពល​បំផុត​ក្នុង​លោក​ទាំង​១០០ របស់​ទស្សនាវដ្ដី Time។

ដូច្នេះ​ហើយ​ទើប​អ្នក​គាំទ្រ​នាង​ជា​ច្រើន​កំពុង​តែ​រង​ចាំ​មើល​ថា តើ​ឈុត​សម្លៀក​បំពាក់​នោះ​នឹង​ស្រស់​ស្អាត​កម្រិត​ណា?

ប្រភព៖ popsugar   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម