ទស្សនាវីដេអូ​ខ្លី​នេះ ស្មាន​តែ​បរទេស​មក​ថត​នៅ​ខ្មែរ​ តែការពិតថតនៅអូស្រ្ដាលីសោះ

  • 2018-04-26 10:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​ ដែល​មាន​លក្ខណៈ​ដូច​ធម្មជាតិ​ បង្ហាញ​ពី​ស្ត្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​មក​កម្សាន្ត​ក្នុង​បរិវេណ​នៃ​ប្រាសាទ​បុរាណ​ខ្មែរ​ តែ​ធាតុ​ពិត​គឺ​ជា​ការ​ថត​ក្នុង Studio ដោយ​ប្រើ​ផ្ទាំងពណ៌​បៃតង​ និង​ធ្វើការ​កាត់ត​កែច្នៃ​ពិសេស​ដោយ​អ្នក​ជំនាញ​ខ្មែរ​ម្នាក់​រស់​នៅ​ប្រទេស​អូស្ត្រាលី​។

រូបភាពវីដេអូទាក់ភ្នែកនេះ ចំណាយពេលច្រើនជាងមួយសប្តាស៍ក្នុងការកាត់ត ហើយថតប្រហែលមួយ​ព្រឹក​។ នេះបើតាមការបញ្ជាក់របស់លោក លោក ធីម ប៉ិក ដែលជាកូនខ្មែរម្នាក់រត់ភៀសខ្លួនទៅជ្រកកោននៅ​ប្រទេសអូស្រ្ដាលីតាំងពីឆ្នាំ ១៩៨៥ អំឡុងពេលលោកមានវ័យប្រមាណ ៥ ទៅ ៦ឆ្នាំ។ ដោយមាននិស្ស័យ និងទេពកោសល្យពីកំណើត​ រូបលោកបានរៀនចេះចាំ និងទទួលបានការងារជំនាញខាង Motion Graphic ហើយបានក្លាយជាអ្នកជំនាញកាត់តវីដេអូមកដល់បច្ចុប្បន្ន។

លោក ធីម ប៉ិក

លោក ធីម ប៉ិក ប្រាប់ថា ការផលិតវីដេអូខ្លីបង្ហាញពីកម្ពុជា ព្រោះលោកនឹកដល់ប្រទេសកំណើតខ្លួនខ្លាំងណាស់ តែមិនអាចចេះតែទៅមក​បានតាមចិត្តនោះទេ។ បែបនេះហើយ ទើបពេលទំនេររបស់អ្នកកាត់តវីដេអូជំនាញ វ័យ ៣៥ ឆ្នាំម្នាក់នេះ តែងតែច្នៃអ្វីដែលទាក់ទងនឹងសិល្បៈ វប្បធម៌ ដែលរៀបរាប់អំពីខ្មែរបុរាណ ពិសេសរឿងរ៉ាវអំពីអង្គវត្ត៕

ខាងក្រោមនេះជាវីដេអូដែលលោក ធីម ប៉ិក ផលិតតាំងពី ៤ឆ្នាំមុននៅអូស្រ្តលី ចង់ដឹងថាមានលក្ខណៈពិសេសយ៉ាងណាតោះទស្សនាទាំងអស់គ្នា៖

អត្ថបទ៖ Sunny

វីដេអូផ្តល់ដោយ លោក ធីម ប៉ិក

អត្ថបទពេញនិយម