កាកសំណល់សង្គ្រាមច្រើនគ្រាប់ រកឃើញនៅខេត្តបន្ទាយមានជ័យ
- 2018-04-26 10:14:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាកសំណល់សង្គ្រាមច្រើនគ្រាប់ រកឃើញនៅខេត្តបន្ទាយមានជ័យ
ចន្លោះមិនឃើញ
មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលកំចាត់មីនកម្ពុជាហៅកាត់ថា CMAC ឲ្យដឹងថានៅរសៀលថ្ងៃនេះក្រុមជំនាញបានរកឃើញគ្រាប់មីនជាង១០០គ្រាប់ក្នុងចម្ការមីនមួយកន្លែងក្នុងខេត្តបន្ទាយមានជ័យ ដោយថាទាំងនេះជាគ្រាប់មីនដែលពិបាករុករកដោយសារមានសារធាតុលោកហៈតិចតួច។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ សរសេរនៅលើ ទំព័រហ្វេសប៊ុកនារសៀលនេះថាមន្ត្រីជំនាញនៅទិសម៉ាឡៃស្ថិតនៅភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានរកឃើញគ្រាប់មីនប្រភេទ72A ចំនួនជាង១០០គ្រាប់។ ឯកឧត្តម បញ្ជាក់ថាតំបន់នោះជាចម្ការមីនក្រាស់ និងប្រភេទគ្រាប់មីនទាំងនេះមានទំហំតូចពិបាកក្នុងការរុករកដោយមានសារធាតុលោហៈតិចបំផុត។
ឯកឧត្តមបន្តថាដើម្បីរុករកគ្រាប់មីប្រភេទនេះក្រុមជំនាញបានប្រើប្រាស់គ្រឿងចក្រកម្ទេចមីនជាជំនួយ ដោយថាបើគ្មានគ្រឿងចក្រទាំងនេះទេនឹងជួបការលំបាកមិនខាន។
ឯកឧត្តមសរសេរបន្តថា៖ «ក្នុងសម័យសង្គ្រាមគ្រាប់មីនប្រឆាំងមនុស្សតូចៗប្រភេទនេះ ដែលអាចបង្កឲ្យរបួសពិការ ត្រូវបានក្រុមគ្រួសារយុទ្ធជនខ្លះ ហៅថាគ្រាប់មីនសុភមង្គល! ព្រោះថាពេលមានរបួសឬពិការ ពួកគាត់អាចមិនបំរើនៅសមភូមិមុខទៀតទេ ដូចនេះមានឱកាសនៅរស់ជួបជុំគ្នា ហើយគិតថានោះជាសុភមង្គលមួយ! នៅសម័យសន្តិភាពឲ្យតែគ្រាប់មីនសុទ្ធតែចង្រៃនិងជាឃាតករគ្មានបេះដូងទាំងអស់ហ្នឹង! គ្មានគិតគ្រាប់មីនតូចឬធំនោះទេ វាគ្មានឲ្យសុភមង្គលអ្វីទេ មានតែបំផ្លាញប៉ុណ្ណោះ»៕
ចុចអាន៖