ចំណូល​ក្រុមហ៊ុន Facebook កើន​ជិត ៥០ ភាគរយ គិត​ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ ២០១៨

  • 2018-04-26 13:23:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ចំណូល​ត្រីមាស​ទី ១ គិត​ចាប់​ពី​ខែ​មករា-មីនា ឆ្នាំ ២០១៨ របស់​ក្រុមហ៊ុន​ Facebook ​មាន​ការ​កើន​ឡើង​ប្រមាណ ៤៩ ភាគរយ ធៀប​នឹង​ត្រីមាស​ដដែល​នា​ឆ្នាំ ២០១៧។

យោង​តាម​របាយការណ៍​ប្រាក់​ចំណូល​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​មួយ​នេះ ទទួល​បាន ១១ ៩៩៦ ពាន់​លាន​ដុល្លារ កើន​ពី ៨ ០៣២ ពាន់​លាន​ដុល្លារ​ក្នុង​ពេល​ដដែល។​

១១ ៧៩៥ ពាន់​លាន​ដុល្លារ​ ជា​ចំណូល​ទទួល​បាន​ពី​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម បូក​ផ្សំ ១៧១ លាន​ដុល្លារ​ទៀត​បាន​ពី​ការ​ទូទាត់​លើ​សេវាកម្ម​ដទៃ។ ក្រៅ​ពី​នេះ​ ចំនួន​អ្នក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​គិត​ត្រឹម​ខែ​មីនា ក៏​មាន​ការ​កើន​ឡើង ១៣ ភាគរយ ធៀប​នឹង​ឆ្នាំ​ទៅ ពោល​គឺ​ជា​មធ្យម​មាន ១,៤៥ ពាន់​លាន​នាក់ និង​ចំនួន​អ្នក​ប្រើប្រាស់​សរុប​ឈាន​ដល់ ២,២ ពាន់​លាន​នាក់

ថ្វី​បើ​កម្មវិធី Facebook ចាប់​កំណើត​ដំបូង​លើ​កុំព្យូទ័រ Desktop ប៉ុន្តែ​ចូល​មក​ដល់​សម័យ​បច្ចុប្បន្ន ប្រភព​ពី​របាយការណ៍​​ខាង​លើ​បាន​សង្កត់​ធ្ងន់​ថា​ ចំនួន​អតិថិជន​ធ្វើ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម មាន​ប្រមាណ ៩១ ភាគរយ​ប្រើប្រាស់​លើ​ទូរសព្ទ ធៀប​នឹង​ឆ្នាំ​ទៅ​ដែល​មាន​ត្រឹម​តែ ៨៥ ភាគរយ​ប៉ុណ្ណោះ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:


ប្រភព៖ AndroidHeadlines   ប្រែ​សម្រួល៖ កៅ រក្សា