បើ​មើល​តាម​ស្ថិតិ​នេះ Arsenal អាច​មាន​ទឹក​មាត់​លេប​ក្នុង​ប្រកួត​ប៉ះ Atletico យប់​ហ្នឹង​

  • 2018-04-26 12:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ Arsenal នឹង​ត្រូវ​បើក​ទ្វារ​ស្វាគមន៍ Atletico Madrid ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រជើងទីមួយ Europa League ​វេលា​ម៉ោង ២:០៥ នាទី​រំលង​អាធ្រាត្រ​យប់​នេះ ក្លឹប​អង់គ្លេស​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ ៦​ប្រកួត​ក្នុង​ដី​ចុង​ក្រោយ ខណៈ​ក្លឹប​អេស្ប៉ាញ​វិញ​មាន​ទម្រង់​លេង​ក្រៅ​ដី​មិន​សូវ​ល្អ បើ​គិត​ក្នុង​ចំនួន​ប្រកួត​ដូច​គ្នា។

តាំង​ពី​ខែ​មីនា​មក ក្លឹប​កាំភ្លើង​ធំ បាន​បង្ហាញ​ទម្រង់​លេង​ក្នុង​ផ្ទះ​បាន​យ៉ាង​ល្អ។ ក្នុង​ប្រកួត​ក្នុង​ដី ៦ ចុង​ក្រោយ ក្លឹប​មិន​ដែល​ស្គាល់​នោះ​ឡើយ​ពាក្យ​ថា ចាញ់​ឬ​ស្មើ។ ក្នុង​អំឡុង​ពេល​លេង​នៅ​កីឡដ្ឋាន Emirateនោះ​ដែរ ក្លឹប​បាន​ស៊ុត​ចូល​យ៉ាង​តិច ៣ គ្រាប់​ក្នុង​មួយ​ប្រកួត។

ក្នុង​ ៦​ប្រកួត​នោះ​ទៀត​សោត មាន ២ លើក​ដែល​ក្លឹប​ស៊ុត​ចូល​ដល់​ទៅ ៤ គ្រាប់។ ក្លឹប​លេង​ឈ្នះ Watford ៣-០, AC Milan ៣-១, Stoke ៣-០, CSKA Moscow ៤-១, ៣-២ Southampton និង ៤-១ លើ​ក្លឹប​ញញួរ West Ham។

ដោយ​ឡែក​ ងាក​មក​និយាយ​ពី Atletico វិញ មុន​ទៅ​អង់គ្លេស​ដើម្បី​លេង​ជាមួយ Arsenal ក្នុង​ប្រកួត​យប់​នេះ ក្លឹប​មាន​ទម្រង់​លេង​​មិន​សូវ​ល្អ​សោះ​នៅ ៦​ប្រកួត​ក្រៅ​ដី​ចុង​ក្រោយ។ ក្លឹប​បាន​ឈ្នះ​បាន​តែ​ម្ដង​គត់ (ឈ្នះ CSKA Moscow ដល់​ទៅ ៥-១) តែ​ចាញ់​វិញ​ដល់​ទៅ ៤ លើក និង ស្មើ ១ ប្រកួត (១-១ ពេល​ប៉ះ​ Real Madrid)។ ក្លឹប​បាន​ចាញ់ Barcelona ១-០, ២-១ ពេល​ប៉ះ Villarreal, ១-០ ក្រោម​ថ្វី​ជើង Sporting និង ៣-០ ក្នុង​ប្រកួត​ជាមួយ Real Sociedad៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម