Boateng របួស​រយៈពេល​យូរ ខណៈ Robben ប្រហែល​មិន​​អាច​លេង​ជើង​ទី២ UCL

  • 2018-04-27 02:19:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 30

ចន្លោះមិនឃើញ

Bayern Munich បាន​របួស​កីឡាករ​ពីរ​នាក់​ត្រឹម​វគ្គ​ទី​មួយ ពេល​លេង​ទល់​នឹង Real Madrid ក្នុង​​នោះ Jerome Boateng ត្រូវ​សម្រាក​រហូត​ចប់​រដូវ​កាល ស្របពេល Arjen Robben ប្រហែល​មិន​អាច​លេង​ជើង​ទី​ពីរ ពេល​ត្រលប់​ទៅ​ទឹក​ដី​អេស្ប៉ាញ​វិញ​បាន​ទេ។

ខ្សែ​ការពារ​សញ្ជាតិ​អាល្លឺម៉ង់​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​នៅ​នាទី​៣៤ ដោយ​សារ​មាន​របួស​សាច់ដុំ ក្រោយ​​ប្រើ​កម្លាំង​ខ្លាំង​រត់​ទៅ​យក​បាល់។ ដំបូង​ស្ថាន​ភាព​​មើល​ដូច​ជា​មិន​សូវ​ធ្ងន់ធ្ងរ ប៉ុន្តែ​បន្ទាប់​ពី​ស្កេន ទើប​ដឹង​ថា​ជា​របួស​ធំ។ បើ​តាម​សារព័ត៌មាន SportBild អាច​នឹង​មិន​បាន​លេង World Cup ទៀត ព្រោះ​តាម​ការ​បញ្ជាក់​របួស​នេះ​ត្រូវ​សម្រាក​ពី៤​ទៅ​៦​សប្ដាហ៍។

ព្រឹត្តិការណ៍ World Cup នឹង​ចាប់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨។ ចំណែក Robben ត្រូវ​ផ្លាស់​ប្ដូរ​តាំង​នាទី​ទី​៨ ដោយ​សារ​បញ្ហា​ក្រលៀន។ ចំពោះ​ពេលវេលា​សម្រាក​របួស​របស់​កីឡាករ​ហូឡង់​រូប​នេះ​មិន​បាន​បង្ហាញ តែ​គេ​សន្និដ្ឋាន​ថា អាច​នឹង​ខកខាន​ជើង​ទី​ពីរ UCL នៅ​សប្ដាហ៍​ក្រោយ៕ ​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ