មិន​មែន​លំៗទេ ល្ងាច​នេះ​ក្រុម​អ្នក​គាំទ្រ​ កាកា​ មក​ពី​បន្ទាយ​មាន​ជ័យ​ ៣ឡាន​

  • 2018-04-27 03:51:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ទម្ងន់​ ៦០គីឡូក្រាម​ នា​ល្ងាច​នេះ​នៅ​សង្វៀន​ បាយ័ន​ស្ទឹង​មាន​ជ័យ​ កីឡាករ​ កាកា​ មាន​អ្នក​មក​គាំទ្រ​សង្វៀន​ប្រកួត​ចំនួន​៣ឡាន​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ដើម្បី​មក​លើក​ទឹក​ចិត្ត។​

ឡុង ជិន(ស្ដាំ) កាកា(ឆ្វេង)
ឡាន កាកា និង​អ្នកគាំទ្រជិះមក

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ សុខ​ ញិល​ ឪពុក​របស់​ កាកា​ បាន​ឲ្យ​ដឹង​ថា​ ជំនួប​ផ្ដាច់​ព្រ័ត្រ​ល្ងាច​នេះ​ មាន​បងប្អូន​ មិត្តភ័ក្ដិ​ ច្រើន​នាក់​ដែរ​មក​គាំទ្រ​ការ​ប្រកួត​នេះ​ដែរ​ ឥលូវ​នេះ​មក​ដល់​ភ្នំពេញ​២ឡាន​ហើយ​ និង​បន្តិច​ទៀត​ឡាន​ក្រុង​ចេញ​ពី​ខេត្ត​មួយ​ទៀត។​ ឪពុក​ជើង​ខ្លាំង​ខាង​លើ​បន្ត​ថា​ ក្រៅ​តែ​ពី​អ្នក​គាំទ្រ​មក​ពី​ខេត្ត​ ក៏​មាន​អ្នកគាំទ្រ​មួយ​ចំនួន​ដែល​កំពុង​ធ្វើ​ការ​នៅ​ឯ​រាជធានី​ភ្នំពេញ​នេះ​ផង​ដែរ។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ រវាង​កីឡាករ​ ឡុង​ ជិន​ និង​ កាកា​ ចាប់​ផ្ដើម​ឡើង​ពី​ម៉ោង​៧យប់​តទៅ​នៅ​ឯ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ៕​

អត្ថបទ៖ នួន ស៊ីណា​