Toyota Avalon ឆ្នាំ​ ២០១៩ ចេញ​តម្លៃ​លក់​ជា​ផ្លូវ​ការ​ហើយ!

  • 2018-04-27 11:20:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Toyota បាន​បង្ហាញ​ចេញ​រថយន្ត​​ម៉ូដែល​ Avalon ជំនាន់​ទី​ ៥ កាល​ពី​ខែ​មករា​ កន្លង​ទៅ​ក្នុង​កម្មវិធី​ Detroit Auto Show។ ពេល​នេះ​តម្លៃ​លក់​របស់​ Avalon សម្រាប់​ទីផ្សារ​សហរដ្ឋអាមេរិក​ ដែល​គ្រោង​នឹង​ចេញ​លក់​នៅ​ខែ​ក្រោយ​ ត្រូវ​បាន​បង្ហាញ​ហើយ។

Toyota Avalon ឆ្នាំ​ ២០១៩ មាន​បែង​ចែក​ជា​ពីរ​ រួម​មាន​ប្រភេទ​ Hybrid និង​ប្រភេទ​ធម្មតា​ ហើយ​ប្រភេទ​ទាំង​ពីរ​នេះ​ មាន​បែង​ចែក​ចេញ​ចេញ​ជា​ច្រើន​​កម្រិត​ទៀត​ផង។

ប្រភេទ​​​ម៉ាស៊ីន​ប្រេង​ឥន្ធនៈ​ធម្មតា ៖

  • XLE តម្លៃ​ ៣៥ ៥០០ ដុល្លារ​
  • XSE តម្លៃ​ ៣៨ ០០០ ដុល្លារ​
  • Limited តម្លៃ​ ៤១ ៨០០ ដុល្លារ
  • Touring តម្លៃ​ ៤២ ២០០ ដុល្លារ​

​​ប្រភេទ​​​ Hybrid ៖

  • XLE តម្លៃ​ ៣៦ ៥០០ ដុល្លារ​
  • XSE តម្លៃ​ ៣៩ ០០០ ដុល្លារ​
  • Limited តម្លៃ​ ៤២ ៨០០ ដុល្លារ

គួរ​ដឹង​ថា​ប្រភេទ​​ប្រើ​ប្រេង​ឥន្ធនៈ​មាន​បំពាក់​នូវ​​ម៉ាស៊ីន​ស៊ីឡាំង​ ៦ ដែល​មាន​ចំណុះ​ ៣,៥ លីត្រ មាន​កម្លាំង​ ៣០១ សេះ និង​ប្រភេទ​ Hybrid មាន​​ប្រើ​ម៉ាស៊ីន​ចំណុះ​ ២,៥ លីត្រ​ កម្លាំង​ ២១៥ សេះ លាយ​ជា​មួយ​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ៕

​​​

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង