Pogba គិត​ថា​ មនុស្សហាក់មាន​ស្តង់ដារ​ពីរ​ ក្នុង​ការ​វាយ​តម្លៃ​ទម្រង់លេង​របស់​ខ្លួន

  • 2018-04-27 11:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Paul Pogba ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ប្រាប់ Sky Sports ថា ការ​លេង​របស់​ខ្លួន​ត្រូវ​បាន​វាយ​តម្លៃ​ខុស​ប្លែក​ពី​កីឡាករ​ដទៃ។

កីឡាករ​បារាំង​បាន​ថ្លែង​ថា៖ "វា​ជា​រឿង​មួយ​គួរ​ឲ្យ​អស់​សំណើច។ ខ្ញុំ​គិត​ថា ការ​លេង​របស់​ខ្ញុំ​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខុស​ពី​កីឡាករ​ដទៃ"។

Pogba លើក​ឡើង​ថា មនុស្ស​ជា​ច្រើន​វាយ​តម្លៃ​ខ្លួន​ លើ​ស្ថិតិ​ក្នុង​ការ​រក​គ្រាប់​បាល់ និង​ Assist ជា​ជាង​វាយ​តម្លៃ​ការ​លេង​របស់​ខ្លួន ក្នុង​តំណែង​ជា​ខ្សែ​បម្រើ។ កីឡាករ​រូប​នេះ ថែម​ទាំង​ថា នៅ​ពេល​ដែល​រក​គ្រាប់​បាល់​ ឬ​បញ្ជូន​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​មិន​បាន ទោះ​ជា​ខ្លួន​លេង​ក្នុង​តួនាទី​ខ្សែ​បម្រើ​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​ត្រូវ​បាន​គេ​មើល​រំលង។ បើ​កីឡាករ​ផ្សេង​វិញ ពេល​ពួកគេលេង​ល្អ​នៅ​កន្លែង​ខ្សែ​បម្រើ​វិញ ពួក​គេ​នឹង​ទទួល​បាន​រង្វាន់ Man of Match ជាក់​ជា​មិន​ខាន។

ទោះ​ជា​យ៉ាង​ណា ស្តង់ដារ​ពីរ​ក្នុង​ការ​វាយ​តម្លៃ​បែប​នេះ នឹង​រឹត​តែ​ធ្វើ​ឲ្យ​ ខ្លួន​ខំ​ប្រឹង​បង្កើន​សមត្ថភាព​បន្ត​ទៀត។ កីឡាករ​បារាំង​បញ្ជាក់។

គួរ​រំលឹក​ផង​ដែរ ខ្សែ​បម្រើ Paul Pogba បាន​រក​បាន ៥ គ្រាប់ និង Assist ១០​លើក ក្នុង Premier League រដូវ​កាល​នេះ។ ទោះ​ជា​យ៉ាង​ណា មួយ​រយៈ​ចុង​ក្រោយ កីឡាករ​បារាំង​តែង​ត្រូវ​បាន​លោក​អ្នក​ចាត់​ការ​បិសាច​ក្រហម​ Jose Mourinho ទិតៀន​ជា​រឿយៗ​ពី​រឿង​ទម្រង់​លេង រហូត​ធ្វើ​ឲ្យ​មាន​មន្ទិល​ថា ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ​ប្រេះឆា​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា ទាំង Pogba ទាំង Mourinho សុទ្ធ​តែ​បដិសេធ​រឿង​មិន​ចុះ​សម្រុង​គ្នា​នេះ៕

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម