បង​កំលោះ​​ស្រស់​សង្ហា ខាត់ វៃហាំង ចូល​រោង​ការ​បាត់​

  • 2018-04-28 08:26:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​មិញ​នេះ​​បង​ប្រុស​ដ៏​ស្រស់​ ខាត់ វៃហាំង បាន​ចូល​រោង​ការ​ហើយ​​នៅ​ក្រុង​ សេរីសោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ​ ​ដោយ​មាន​ការ​ចូល​រួម​ពី​ចាស់​ទុំ​ទាំង​សង្ខាង​ យ៉ាង​ច្រើន​កុះករ​ទៀត​ផង។

បងប្រុស ខាត់ វៃហាំង ជាមួយឪពុកម្តាយ

ក្នុង​ថ្ងៃ​មង្គល​ការ​បង​ប្រុស​បង្កើត​របស់​ខ្លួន​នេះ​ដែរ​ ខាត់ វៃហាំង បាន​បង្ហាញ​អារម្មណ៍​​ត្រេក​អរ​ចំពោះ​បង​ប្រុស​ដែល​បាន​មនុស្ស​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​មក​ធ្វើ​ជា​ភរិយា​ ដូច្នេះ​ខ្លួន​គ្មាន​អ្វី​ជូន​ពរ​ឲ្យ​បង​ប្រុស​ និង​ភរិយា ក្រៅពីស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​នោះ​ទេ ព្រម​ទាំង​រក​ស៊ី​ទទួល​ទាន​មាន​បាន​ ធ្វើ​អ្វី​សម្រេច​តាម​សេចក្ដី​ប្រាថ្នា។

ក្រៅ​ពី​នេះ​ ខាត់ វៃហាំង បន្ថែម ទៀត​ថា​ ខ្លួន​មាន​បង​ប្អូន​បង្កើត​ចំនួន​ ៣នាក់​ ប្រុស​២ ស្រី១ ។ ចំណែក​ឯ​បង​ប្រុស​ដែល​រៀបការ​ជា​កូន​ក្រមុំ​​​មាន​សម្រស់​ស្រស់​ដូច​ផ្កា នៅ​ជាយ​ដែន​ថៃ ជា​កូន​ច្បង​មាន​ឈ្មោះ​ ខាត់ វ៉ៃហ៊ង ​បើ​និយាយ​ពី​ប្អូន​ស្រី​ពៅ​ក៏​រៀប​ការ​រួច​ដែរ​ នៅ​សល់​តែ​លោក​ម្នាក់​ប៉ុណ្ណោះ។

បង​ប្រុស ខាត់ វ៉ៃហាំង និងកូនក្រមុំ

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ផ្ដល់ឲ្យដោយ ខាត់ វៃហាំង

អត្ថបទពេញនិយម