Higuain ​ជួយ Juventus ​ចុង​ម៉ោង ​យក​ឈ្នះ Inter មាន​គ្នា​ត្រឹម​១០​នាក់ ​២-៣ ​

  • 2018-04-29 01:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Gonzalo Higuain ​ជា​តួ​​ឯក​ជួយ​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម Inter Milan ​ក្នុង​លទ្ធផល ២-៣ ​នា​ពាន​រង្វាន់ Seria A ​សប្ដាហ៏​ទី​៣៥។

នេះ​ជា​ប្រកួត​ស្វិតស្វាញ​មួយ​សម្រាប់​ក្រុម​ទាំង​ពីរ ដោយសារ​តែ​ក្រុម​កំពូល​តារាង ​Juventus ​ត្រូវ​ការ​ពិន្ទុ​ក្នុង​​ប្រកួត​នេះ​ជា​ចាំ​បាច់ ដើម្បី​រក្សា​តំណែង​របស់​ខ្លួន​ឈរ​លើ​គេ។ ដោយ​ឡែក Inter ​វិញ ​ក៏​ត្រូវ​ការ​ពិន្ទុ​ដូច​គ្នា​ដើម្បី​ប្រជែង​យក​តំណែង Top4 ​របស់​ខ្លួន។

ត្រលប់​ទៅ​និយាយ​ពី​ការ​ប្រកួត​វិញ ក្រុម​ម្ចាស់​ផ្ទះ Inter ​សល់​ត្រឹម​គ្នា​១០​នាក់​ប៉ុណ្ណោះ ​ក្រោយ​ពី​កីឡាករ Vecini ​ទទួល​បាន​កាត​ក្រហម​នៅ​ដើម​តង់​ទី​១ ​នាទី​១៨។ ​ត្បិត​តែ​មាន​គ្នា​ត្រឹម​១០​នាក់​មែន ​ប៉ុន្តែ​ក្រុម​របស់​លោក Spalletti ​នៅ​តែ​ធ្វើ​បាន​ល្អ​និង​លេង​ដោយ​ទំនុក​ចិត្ត​រហូត​រក​គ្រាប់​បាល់​បាន​ប្រដេញ​គ្នា​ជាមួយ Juventus ​ក្នុង​លទ្ធផល ២-២ ​ត្រឹម​នាទី​៨៧។ ​ក្រោម​ការ​ព្យាយាម​របស់ ​Higuain ​ដើម្បី​ឱ្យ​ក្រុម​ឈ្នះ​ការ​ប្រកួត​នោះ ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ ​រក​បាន​១​គ្រាប់​ជា​ជ័យ​ជម្នះ​តែ​ម្ដង ​នៅ​នាទី​៨៩ ​ធ្វើ​ឱ្យ​ចប់​ការ​ប្រកួត Inter ២-៣ Juventus ។

គិត​ត្រឹម​ឈ្នះ​យប់​មិញ​ក្នុង​ប្រកួត​ទី​៣៥​នេះ Juventus ​ឈរ​កំពូល​តារាង​មាន​៨៨​ពិន្ទុ ​ស្រប​ពេល​ក្រុម​លេខ​២ Napoli ​មាន​៨៤​ពិន្ទុ ​ប៉ុន្តែ​ពួកគេ​ទើប​តែ​ប្រកួត​បាន​៣៤​ប្រកួត​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ