Zlatan ៖ ស៊ុយអែត ​គួរ​តែ​ឈ្នះ World Cup ​ព្រោះ​ពួកគេ​លេង​ល្អ ​ពេល​គ្មាន Zlatan ​

  • 2018-04-29 03:27:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic ​បាន​និយាយ​ថា​ប្រទេស​ស៊ុយអែត ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ឈ្នះ World Cup ​នា​ឆ្នាំ​នេះ ​ព្រោះ​ពួកគេ​កំពុង​លេង​ល្អ ​ពេល​គ្មាន​វត្តមាន​កីឡាករ​ឈ្មោះ Zlatan ។

និយាយ​បណ្ដើរ​សើច​បណ្ដើរ​ប្រាប់​អ្នក​កាសែត ​អតីត​កីឡាករ Man Utd ​ដែល​កំពុង​ប្រកប​អាជីព​នៅ La Galaxy ​បាន​និយាយ​រូបគេ​សប្បាយ​ពេល​ឃើញ​ប្រទេស​របស់​ខ្លួន​មាន​ឱកាស​ល្អ​បាន​ទៅ​លេង World Cup ។ នេះ​ជា​ព្រឹត្តិការណ៍​ធំ ​ហើយ​ស៊ុយអែត​គួរ​តែ​លើក​ពាន​មួយ​នេះ ​នា​ឆ្នាំ​នេះ ​ព្រោះ​ថា​ពួកគេ​កំពុង​លេង​ល្អ ​ហើយ​កាន់​តែ​ល្អ​ទៀត​នោះ គឺ​ពួកគេ​មិនមាន​វត្តមាន​របស់​កីឡាករ Zlatan ។

ក្រុមជម្រើសជាតិស៊ុយអែត

ប្រិយមិត្ត​ប្រហែល​ជា​មិន​ទាន់​ភ្លេច​ទេ​ថា ​បុរស​វ័យ​៣៦​ឆ្នាំ​ខាង​លើ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​ស៊ុយអែត ​តាំង​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ ​ក្រោយ​ពី​ធ្វើ​មិន​បាន​ល្អ​នៅ ​ Euro 2016 ។ ស្រប​ពេល​ដែល​ដើម​ឆ្នាំ​នេះ ​ក្រោយ​ពី​ឃើញ​ជម្រើស​ជាតិ​មាន​ឱកាស​បាន​ទៅ​លេង​នៅ World Cup ​រូបគេ ​បាន​បង្ហើប​ថា​ចង់​ចូល​ជម្រើស​ជាតិ​វិញ ហើយ​បោះ​ពាក្យ​ថា World Cup គ្មាន​ន័យ​ទេ ​ប្រសិន​បើ​គ្មាន Zlatan ។

ដំណឹង​ចុង​ក្រោយ​បំផុត ​សហព័ន្ធ​បាល់ទាត់​ស៊ុយអែត ​ទើប​តែ​ប្រកាស​ថា Zlatan ​នឹង​មិន​មាន​ឈ្មោះ​លេង​ឱ្យ​ស៊ុយអែត​ឡើយ ​នៅ​ World Cup 2018 ​នា​ប្រទេស​រុស្ស៊ី​នោះ៕

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ មុន្នីរម្យ