៤យ៉ាងរបស់កម្ពុជា គ្មានប្រទេសណាដូច ទើបពិភពលោកឲ្យងារ «ដែនដីអច្ឆរិយ»

  • 2018-04-29 04:05:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៦ លោក Anton Caragea ប្រធាន​ក្រុម​ប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប (European Council on Tourism and Trade) និង​លោក Mircea Constantinescu ប្រធាន​បណ្ឌិត​សភា​ទេសចរណ៍​អឺរ៉ុប​ (European Tourism Academy) បាន​ធ្វើ​ដំណើរ​ផ្ទាល់​មក​កម្ពុជា​ដើម្បី​ទស្សនា​នូវ​តំបន់ទេសចរណ៍​វប្បធម៌ ប្រវត្តិ​សាស្ត្រ​ដ៏​សម្បូរ​បែប​រាប់​មិន​អស់។ លោក​បាន​កំណត់​ថា កម្ពុជា​ ជាគោលដៅ​ទេសចរណ៍​វប្បធម៌​ដ៏​ពេញ​និយម (Favorite Cultural Destination Distinction 2016) ដោយ​ចាត់​ទុក​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជាណាចក្រ​អច្ឆរិយ​លើ​៤​ចំណុច​គឺ៖

១.​អច្ឆរិយ​ភាព​ខាង​វប្បធម៌ ជា​ពិសេស​ប្រាសាទ​អង្គរវត្ត ដែល​ជា​ស្នាដៃ​របស់​មនុស្ស​ខ្មែរ​តំណាង​ឲ្យ​មនុស្ស​ជាតិ​ទាំងមូល និង​អច្ឆរិយ​ភាព​ខាង​ធម្មជាតិ។

២. បឹង​ទន្លេ​សាប​ដ៏​ធំ​នៅ​អាស៊ី​ដែល​មាន​ទឹក​ហូរ​ត្រលប់ ដែល​គ្មាន​ពីរ​លើ​ពិភពលោក។

៣.​ ភាព​ពិសេស​របស់​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា ដែល​មិន​ត្រឹម​តែ​អប់រំ​មនុស្ស​ឲ្យ​ក្លាយ​ជា​ពុទ្ធសាស​និក​ប៉ុណ្ណោះ​ទេ​ តែ​ថែម​អប់រំ​មនុស្ស​ទូទៅ​ឲ្យ​ធ្វើ​តែ​អំពើ​ល្អ។

៤.​ភាព​ញញឹម​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា ដែល​លោក Anton Caragea បាន​គូស​បញ្ជាក់​ថា បើ​ចង់​ឃើញ​ភាព​ញញឹម​រួសរាយ​រាក់​ទាក់​ពិត​ប្រាកដ​របស់​មនុស្ស​គឺ​ត្រូវ​មក​កម្ពុជា៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី