Messi ស៊ុត​ Hat-trick នាំ​ Barca លើក​ពាន​ La Liga

  • 2018-04-30 00:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​លើក​ពាន​ La Liga ត្រឹម​យប់​មិញ​នៅ​រដូវ​កាល​ដំបូង​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Ernesto Valverde។

Lionel Messi រួម​ចំណែក​យ៉ាង​ធំ​ក្នុង​ជ័យ​ជម្នះ​របស់​ក្រុម​យក្ស​កាតាឡាន់​ ដោយ​រក​បាន​៣​គ្រាប់​តែ​ឯង​នៅ​ទឹកដី​ Riazor។ Barcelona បាន​នាំ​មុខ​២​-០ ស៊ុត​បញ្ចូល​ទី​ដោយ​ Philippe Coutinho និង​ Messi ប៉ុន្តែ​ Deportivo de La Coruña បាន​តាម​ស្មើ​វិញ​ក្រោម​ថ្វី​ជើង​ Lucas Perez និង​ Emre Colak។

យ៉ាង​ណា​១០​នាទី​ចុង​ក្រោយ​ តារា​ឆ្នើម​​ Messi បាន​បន្ថែម​២​គ្រាប់​ទៀត​នាទី​ ៨២ និង​៨៥​ដើម្បី​នាំ​ Barca ឈ្នះ​ Depor ៤​ ទល់​នឹង​២​ ហើយ​ក្លាយ​ជា​ជើង​ឯក​ La Liga នៅ​សប្ដាហ៍​ទី​៣៤៕

អត្ថបទ៖ វិរ័ត្ន